បុរសម្នាក់ដាច់ចិត្តចង ក សម្លាប់ខ្លួនដោយមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ភ្នំពេញ៖ បុរសម្នាក់មានឈ្មោះ ហាច ណុច អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយរៀង ស្រុកបាត់ដំបង ខេត្តបាត់ដំបង បានចង ក សម្លាប់ខ្លួននៅដើមក្រខុបដោយមិនដឹងមូលហេតុនៅក្នុងដីឡូត៍មួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង​។ ហេតុការខាងលើនេះ បានកើតឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវេលាម៉ោង៧និង៣០នាទីដែលស្ថិតនៅភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នបុរសខាងលើនេះស្នាក់នៅបឹងឈូក សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខរាជធានីភ្នំពេញ។​

ប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវេលាម៉ោង៣នឹង០០នាទីទាបភ្លឺ ប្រជាពលរដ្ឋដែលស្នាក់នៅក្បែរកន្លែងកើតហេតុបានលឺសំឡេងឆ្កែព្រុសយ៉ាងខ្លាំង តែមិនបានចាប់អារម្មណ៍ លុះព្រឹកឡើងនៅថ្ងៃដដែលនៅវេលាម៉ោង៧និង៣០នាទីព្រឹក ក៏មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវក៏ប្រទះឃើញសាកសពបុរសខាងលើក៏បានរាយការណ៍ទៅសមត្ថកិច្ចក៏បានចុះមកដល់កន្លែងកើតហេតុ រួចក៏ទាក់ទងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យចុះមកពិនិត្យមើល ក្រោយពីការពិនិត្យរួចមកផ្នែកជំនាញកោសល្យវិច័យបានឲ្យដឹងថាបុរសខាងលើនេះបានធ្វើធ្វើអត្តឃាតចង ក សម្លាប់ខ្លួនដោយខ្លួនឯង។ ក្រោយមកសាកសពបុរសខាងលើត្រូវបានរថយន្តដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី។ដោយ៖ចំរើន