បុរសម្នាក់ត្រូវបានគេប្រទះឃើញចង ក សម្លាប់ខ្លួនឯងនៅលើអង្រឹងដោយមិនដឹងមូលហេតុ

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សមត្ថកិច្ចស្រុកបន្ទាយអំពិលបានឲ្យដឹងថា ការចង ក សម្លាប់ខ្លួន។​ជនរងគ្រោះដូចជាមិនប្រក្រតី បើមើលតាមរូបភាពជាក់ស្ដែង ហាក់ដូចជាមិនទំនងអាចធ្វើឲ្យជនរងគ្រោះស្លាប់នោះទេ តែសមត្ថកិច្ចថាយើងនិងបន្ដស្រាវជ្រាវ ករណីនេះទៀត។

គួររំលឹកថា បុរសម្នាក់ត្រូវបានគេប្រទះឃើញ ចង ក សម្លាប់​ខ្លួន កាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ២០១៩ នៅភូមិយ៉ក ឃុំអម្ពឹល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយសាកសពបុរសម្នាក់ចងជាប់ក នឹងក្រណាត់អង្រឹង ស្លាប់នៅលើអង្រឹង។​ សពមានឈ្មោះ វួន ដាង អាយុ៣៧ឆ្នាំ ភេទប្រុស មុខរបរកសិក នៅភូមិយ៉ក ឃុំអម្ពឹល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជាករណីអត្តឃាត(ចងក)សម្លាប់ ខ្លួន ដោយហែក ចំរៀកក្រណាត់អង្រឹងយកមកចងព័ទ្ធជុំវិញ ក ស្ថិតនៅលើអង្រឹងដែលចងជាប់នឹងដើមឈើ នៅចំណុចភូមិ ឃុំកើតហេតុខាងលើ៕ប៊ុនរិទ្ធី