សម្ដេចតេជោ ហ៊ុន សែន៖ សង្រ្គាមកើតឡើងកន្លងមកគឺបណ្តាលមកពីការអុជអាល, ញុះញុង, អូសទាញ, លាបពណ៍ និងជ្រៀតជ្រែកពីបរទេស !

105

ភ្នំពេញ៖​ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់តាមរយៈផេកហ្វេកប៊ុករបស់សម្ដេចថា៖

រូបថតជ្រុងមួយនៃជីវិតយុវជន យុវនារីខ្មែរ ក្នុងសម័យសង្រ្គាមរត់លូន។ សង្រ្គាមដែលបានកើតឡើងកន្លងមកគឺបណ្តាលមកពីការអុជអាល, ញុះញុង, អូសទាញ, លាបពណ៍ និងជ្រៀតជ្រែកពីបរទេស និងពីក្រុមអគតិមួយចំនួនដែលបានរុញប្រទេសជាតិអោយធ្លាក់ក្នុងវិបត្តិសង្រ្គាម និងរបបប្រល័យពូជសាសន៍។

ជីវិតយុវវ័យខ្ញុំផ្ទាល់ គឺគ្មានស្គាល់អ្វីដែលហៅថា សេចក្តីសុខ និងសប្បាយ។ សូម្បីតែការសិក្សាក៏មិនបានពេញលេញដែរ។ ខ្ញុំបានចូលធ្វើទាហានតាំងពីអាយុ១៨ឆ្នាំដើម្បីវាយពួកប៉ុលពត ត្រូវរបួសពេញខ្លួន និងពិការភ្នែកម្ខាងមកទល់សព្វថ្ងៃទៀតផង។ យើងឆ្អែតហើយសង្រ្គាម និងការនិរាសព្រាត់ប្រាស់។ ពេលនេះយើងជ្រើសរើស “សន្តិភាព” ជាធំលើសអ្វីៗទាំងអស់ ព្រោះគឺជាដង្ហើមនៃជីវិត។

យើងនាំគ្នាថែរក្សា និងការពារសន្តិភាពអោយបានរឹងមាំល្អ ដើម្បីប្រទេសជាតិកាន់តែរីកចម្រើន ហើយអនាគតកូនក្មួយយុវជនយុវនារីក៏កាន់តែមានឱកាសល្អៗឆ្ពោះទៅរកជីវិតរុងរឿងក្នុងសម័យសន្តិភាព។

ជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនជួបតែសេចក្តីសុខ និងបានសប្បាយរីករាយចុងសប្តាហ៍៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close