កិច្ចសន្ទនារវាងគ្រូ និងសិស្ស ថ្នាក់ទុតិយភូមិ​ (មន្រ្តីល្អ និងមន្រ្តីអាក្រក់)

92

មន្រ្តីល្អ និងមន្រ្តីអាក្រក់ 

លោកគ្រូ៖ មន្រ្តីល្អនាំឲ្យរដ្ឋាភិបាលមានកិត្តិនាមល្អ រីឯមន្រ្តីអាក្រក់នាំឲ្យរដ្ឋាភិបាលមានកិត្តិនាមអាក្រក់។

សិស្ស៖ លោកគ្រូ តើមន្រ្តីល្អបែបណានាំឲ្យរដ្ឋាភិបាលល្អ ហើយតើមន្រ្តីអាក្រក់បែបណានាំឲ្យរដ្ឋាភិបាលមានកិត្តិនាមអាក្រក់?

លោកគ្រូ៖ មន្រ្តីល្អនាំឲ្យរដ្ឋាភិបាលមានកិត្តិនាមល្អ គឺប្រៀបបីដូចដើមស្វាយនេះអញ្ចឹង តួដើមស្វាយទាំងមូលប្រៀបបីដូចជារដ្ឋាភិបាល រីឯតួមែកស្លឹក ប្រៀបបីដូចមន្រ្តីល្អ កាលណាមែកស្លឹកដុះលូតលាស់ល្អនៅខាងលើតួដើមនាំឲ្យតូដើមត្រជាក់(មន្រ្តីល្អ ធ្វើការតាមច្បាប់ ស្របច្បាប់របស់រដ្ឋនិងតួនាទីខ្លួន)ហើយប្រឹងបឺតជញ្ជក់រសជាតិតាមឬសមកចិញ្ចឹម សម្បក មែកស្លឹក ដើមទាំងមួល បណ្តាលឲ្យមែកលូតលាស់ធំធាត់បញ្ចេញត្រួយផ្កាផ្លែបានផលល្អ ហើយនាំឲ្យមនុស្សរាល់គ្នាសរសើរថា ដើមស្វាយ(រដ្ឋាភិបាល)នោះល្អ 

ចំណែកឯរដ្ឋាភិបាលដែលមានមន្ត្រីអាក្រក់ សម្បូរមន្រ្តីអាក្រក់ គឺប្រៀបបីដូចជាដើមស្វាយ ដែលមានមែកស្លឹករួញរញ៉មដុះនៅតែខាងក្រោមដើម ជាប់គល់ មិនការពារតួខាងចុង និងកណ្តាលដើម នាំឲ្យខាងចុងត្រូវកម្តៅថ្ងៃហើយក្រៀមស្ងួតសម្បករហូតស្លាប់ពីខាងចុងមកមុន បើប្រៀបឧបមាបីដូចជាមន្រ្តីដែលអាក្រក់ ចូលចិត្តជ្រកក្រោមក្លៀកច្បាប់ តែមិនអនុវត្តស្របតាមច្បាប់ ហើយពួនសម្ងំបន្លំក្រេបជញ្ជក់យកសារជាតិពីសម្បក និងដើម(រដ្ឋាភិបាល)ធ្វើឲ្យសារជាតិផលប្រយោជន៍នៅត្រឹមតែក្រុមគេ បក្ខពួកគេ ហើយទីបំផុតខាងចុង និងកណ្តាល(រដ្ឋាភិបាល)នៅកណ្តាលថ្ងៃ ហើយគ្មានសារជាតិទៅចិញ្ចឹមបណ្តាលឲ្យស្លាប់ពីចុងមកមុន និងចុងក្រោយស្លាប់ដើមរលើងឬសទាំងមូលតែម្តង ។ គឺចំណុចនេះហើយ ដែលនាំឲ្យមនុស្សមើលឃើញថា រដ្ឋាភិបាលអាក្រក់នោះ ។

ចំណែកឯរដ្ឋាភិបាលដែលមានមន្ត្រីអាក្រក់ សម្បូរមន្រ្តីអាក្រក់ គឺប្រៀបបីដូចជាដើមស្វាយ ដែលមានមែកស្លឹករួញរញ៉មដុះនៅតែខាងក្រោមដើម ជាប់គល់ មិនការពារតួខាងចុង និងកណ្តាលដើម នាំឲ្យខាងចុងត្រូវកម្តៅថ្ងៃហើយក្រៀមស្ងួតសម្បករហូតស្លាប់ពីខាងចុងមកមុន បើប្រៀបឧបមាបីដូចជាមន្រ្តីដែលអាក្រក់ ចូលចិត្តជ្រកក្រោមក្លៀកច្បាប់ តែមិនអនុវត្តស្របតាមច្បាប់ ហើយពួនសម្ងំបន្លំក្រេបជញ្ជក់យកសារជាតិពីសម្បក និងដើម(រដ្ឋាភិបាល)ធ្វើឲ្យសារជាតិផលប្រយោជន៍នៅត្រឹមតែក្រុមគេ បក្ខ ពួកគេ ហើយទីបំផុតខាងចុងនិងកណ្តាល(រដ្ឋាភិបាល)នៅកណ្តាលថ្ងៃ ហើយគ្មានសារជាតិទៅចិញ្ចឹមបណ្តាលឲ្យស្លាប់ពីចុងមកមុន និងចុងក្រោយស្លាប់ដើមរលើងឬសទាំងមូលតែម្តង ។ គឺចំណុចនេះហើយ ដែលនាំឲ្យមនុស្សមើលឃើញថា រដ្ឋាភិបាលអាក្រក់នោះ ។

សិស្ស៖ អូ!បាទ ! សិស្សបានយល់ហើយលោកគ្រូ ។ អញ្ចឹងតើបានជាប្រមុខដឹកនាំរាជដ្ឋាភិបាលកម្ពុជា នាអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បន្តអភិក្រមទាំងប្រាំ មាន ១ សិតសក់ ២ ងូតទឹក ៣ ដុសក្អែល ៥  ព្យាបាល និង ៥ វះកាត់ ជាពិសេស ករណីមន្រ្តីខេត្តរតនគិរីនាពេលថ្មីៗនេះតែម្តង មែនទេលោកគ្រូ ? 

លោកគ្រូ៖  ត្រូវហើយកូន តែនៅមួយចំណុចទៀត ពិសេសនៅក្នុងការងារដឹកនាំរដ្ឋដែលអាចនាំឲ្យប្រទេសជាតិ មានប្រជាជន មន្រ្តី និងប្រមុខដឹកនាំរដ្ឋាភិបាល អាចនៅជាមួយគ្នាជាធ្លុងមួយបានល្អប្រសើរ និងមានការអភិវឌ្ឍ—

សិស្ស៖ តើជាកត្តាគន្លឹះអ្វីទៅលោកគ្រូ?

លោកគ្រូ៖ ចាំថ្ងៃក្រោយទៅកូន ព្រោះដល់ម៉ោងចេញទៅផ្ទះហើយ ។

សិស្ស៖ បាទលោកគ្រូ។ តែស្តាយណាស់—-។

______________

អត្ថបទនេះរក្សាសិទ្ធិ និងទទួលខុសត្រូវគ្រប់យ៉ាងដោយ ខ្ញុំបាទ ឡាច សំរោង។

ថ្ងៃទី០៦កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព្រះពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃអាទិត្យទី១០ ខែ កុម្ភៈ ឆ្នាំ២០១៩។

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close