អភិក្រម​ទាំង ៥ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ផ្សព្វផ្សាយ បន្ទាប់ពី​ការ​លុបឈ្មោះ​អតីត​ឧត្ដមសេនីយ៍ត្រី ខេត្តរតនគិរី

217

ភ្នំពេញ​៖ តាម​ការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈហ្វេ​ស​ប៊ុ​ក បាន​ផ្សព្វផ្សាយ រម្លឹក​ឡើងវិញ នូវ​អភិក្រម​ទាំង ៥ របស់​សម្តេច​តេ​ជោ ហ៊ុន សែន សម្រាប់​មន្ត្រី​អនុវត្តន៍​ការងារ​ប្រចាំថ្ងៃ​។ អភិក្រម ទាំង ៥ រួមមាន​៖ ១-​ឆ្លុះកញ្ចក់ ២-​ងូតទឹក ៣-​ដុសក្អែល ៤-​ព្យាបាល ៥-​វះកាត់​។​

​ក្រៅពី​អភិក្រម​ទាំង ៥​នេះ ក៏មាន​ការផ្សព្វផ្សាយ​នូវ​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកកាសែត លើក​ទី​៣ កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ ដែល​សម្តេច ចង់បាន​ស្ថាប័ន​ព័ត៌មាន​ទាំង​រដ្ឋ និង​ឯកជន គឺជា​កញ្ចក់​ថ្លា ឆ្លុះបញ្ចាំង​ការពិត និង​មាន​តម្លាភាព ក្នុងសង្គម បច្ចុប្បន្ន ជាពិសេស​ក្នុង​ពេលវេលា ដែល​សម្តេច​កំពុង​កាន់កាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​។​

​ក្នុង​អនុសាសន៍​ដដែល សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា សម្តេច​ចង់បាន​ព័ត៌មាន​ច្បាស់លាស់ ដែល​ផ្តល់ព័ត៌មាន​ពិតប្រាកដ ជឿទុកចិត្ត​បាន និង​មានការ​ពន្យល់​ច្បាស់លាស់​ទៅកាន់​ប្រជាពលរដ្ឋ ឲ្យ​បានដឹង​ពិតប្រាកដ​គ្រប់ៗ​គ្នា​។​

​ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ចង់បាន​សារព័ត៌មាន ដែល​ចេះ​ចូលរួម​ជួយ​រិះគន់ ស្ថាបនា​ពិតប្រាកដ​ដល់​សង្គមជាតិ រួមទាំង​គោលនយោបាយ​រដ្ឋាភិបាល តាម​ក្រសួង​នានា ដែល​បាន​ដាក់ចេញ តើ​បានធ្វើ​មាន​ប្រសិទ្ធភាព​ដល់​កម្រិតណា និង​ចូលរួម​ផ្សព្វផ្សាយ​ពី​ការរីកចម្រើន​ពិតប្រាកដ​របស់​ប្រទេសជាតិ​យើង​ផងដែរ​។​

​សូម​រម្លឹកថា បន្ទាប់ពី​បែកធ្លាយ​វីដេអូ សំញែង អួត​ពី​ទ្រព្យសម្បត្តិ ដោយ​ចែក​លុយ​ឲ្យ​កូនៗ ៥​នាក់ ដោយ​ក្នុង​ម្នាក់ៗ ១០​ម៉ឺន​ដុល្លារ នៅក្នុង​កម្មវិធី​ខួបកំណើត​កូន​រួចមក លោក​គឹម​រស្មី ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មួយ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តរតនគិរី កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រូវបាន​ព្រះមហាក្សត្រ សម្រេច​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ តាម​សេចក្តី​ក្រាប​ប​បង្គំ​ទូល​ស្នើ​ពីស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន​។​

​ករណីនេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា ជាការ​សម្រេចចិត្ត​ដ៏​ឈឺចាប់​មួយ ក្នុងការ​វះកាត់ តាម​អភិក្រម​ទី​៥ របស់​សម្តេច​។​

​ចំពោះ​ចំណាត់ការ​នេះ ត្រូវបាន​សាធារណៈជន អបអរសាទរ ព្រោះថា លោក គឹម រស្មី អតីត​មេបញ្ជាការ​ប៉េអឹម នៅ​ខេត្តរតនគិរី ល្បីល្បាញ​យូរហើយ រឿង​កាប់​ឈើ តែ​មិនមាន​ថ្នាក់លើ​ណា ហ៊ាន​ចាត់វិធានការ​លើ​បុគ្គល​នេះឡើយ​៕​

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close