ក្រោយ​ពីថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិនរួច ពិធី​ដង្ហែ​អ្នកតា​ចិន នឹងធ្វេីឡេីងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១​ ខែកុម្ភៈ នៅតាមទីតាំងដូចខាងក្រោម…!

41

ភ្នំពេញ​៖ ជាការ​ពិតណាស់ វប្បធម៌ សាសនា ជំនឿ ទំនៀមទម្លាប់ និង​ពិធីបុណ្យ​ត្រូវបាន​គេ​គោរព និង​ប្រណិប័តន៍​យ៉ាង​ខ្ជាប់ខ្ជួន ទៅតាម​បរិបទ​នៃ​ប្រទេស​នីមួយៗ នៅក្នុង​សកលលោក។​ ជាក់ស្តែង ពិធី​ដង្ហែ​អ្នកតា ជា​ទំនៀមទម្លាប់ និង​ជំនឿ ដែល​ប្រជាជន​ចិន តែងតែ​ប្រារព្ធ​ឡើង ដើម្បី​បញ្ចៀស​នូវ​ឧ​ប​ទ្រព្យ​ចង្រៃ និង​នាំមក​នូវ​លាភសក្ការៈ និង​សំណាងល្អ​ក្នុងឱកាស​ឆ្នាំ​ថ្មី​ផងដែរ។

ក្រោយ​ពីថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិនរួច ពិធី​ដង្ហែអ្នកតានេះ ជាទូទៅ​ត្រូវបាន​គេ​រៀបចំឡើង​នៅ​ថ្ងៃពេញបូណ៌មី​ទី​១ ដែល​ប្រជាជន​ខ្មែរ​សែ​ស្រឡាយ ​ចិន​-វៀតណាម ចាត់​ទុក​ថា ជា​ពិធី​សាសនា​ធំ​មួយ​ ដែល​ពិធី​នេះ​​បាន​ចាប់​ផ្ដើម​ក្រោយ​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន។ ក្រៅ​ពី​ដង្ហែ​អ្នក​តាចិន ក៏​មាន​ការ​លេង​​ម៉ុងសាយ​ ដើម្បី​បណ្ដេញ​ឧបទ្រព​ចេញ​ពី​ផ្ទះ ជាថ្នូរ​នឹង​ការ​សុំ​សេចក្ដី​សុខ រកស៊ី​មាន​បាន និងធ្វើ​អ្វីៗ​សម្រេច​តាម​សេចក្ដី​ប្រាថ្នា។​

​ជា​រៀងរាល់ឆ្នាំ សមាគមន៍ខ្មែរ-ចិន​ធំៗនានា ក្នុងព្រះរាជាណាចក្រកម្ពុជា និងសមាគមន៍ខ្មែរចិន​ក្នុងរាជធានីភ្នំពេញ​ និងតាមបណ្ដាខណ្ឌនានា​ តែង​រៀបចំ​ពិធី​ដង្ហែ​ក្បួន​អ្នកតា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អ្នកស្នងរូបអ្នកតាខ្មែរ​ អ្នកតាចិនយ៉ាងច្រេីន​ ដែលសន្ឋិរូបអ្នកតា និង​វត្តមាន​ភ្ញៀវកិត្តិយស​ជាច្រើន​កុះករ​។

ដោយមាន​ការ​សែន​រណ្តាប់​ផ្សេងៗ​ទៅតាម​ឆ្នាំ រួមជាមួយ​នឹង​ការ​ប្រោះព្រំ​ពី​អ្នកតា ក្នុង​គោលបំណង​សុំ​សេចក្តីសុខ សប្បាយ សិរី​​សួស្តី សេចក្តីសុខ​ចម្រើន និង​លើក​ជោគជតារាសី​នា​ឆ្នាំ​ថ្មី​ និងការ​សុំ​យ័ន​សុខ​សប្បាយ ដើម្បី​រក្សា​ទុកជា​វត្ថុ​សម្រាប់​ការពារ​ខ្លួន​ពី​គ្រោះ​ចង្រៃ និង​ការយាយី​ផ្សេងៗ​។

ហេីយក្នុង​ឆ្នាំ​ថ្មី ២០១៩នេះ កម្មវិធី​ដង្ហែអ្នកតានេះ ត្រូវបាន​ប្រារព្ធ​ឡើងជា​ថ្មី​ម្តងទៀត រួមជាមួយ​នឹង​ពិធី​រំដោះគ្រោះ និង​ពិធី​សុំ​យ័ន​សុខ​សប្បាយ​ ដែលប្រារព្ធ​នៅតាមទីតាំងជាច្រេីន ​ដែលសមាគមន៍ខ្មែរ-ចិន​ សុំច្បាប់អនុញាតិ ពីអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងភូមិសាស្ត្រនិងពេលវេលាដូចខាងក្រោម​ ៖​

ថ្ងៃទី១០​ ខែកុម្ភៈ​ ឆ្នាំ២០១៩ នៅវិហារ ធៀងហូវកុង (ព្រះម៉ែម៉ាជូរ) ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្ដាល (ចាប់ពីព្រឹករហូតដល់រសៀល)។

គួរបញ្ជាក់ថា​៖ នៅរមណីយដ្ឋានឋានសួគ៌បូកគោ ក៏មានរៀបចំឡើងដែរ​ គឺនៅថ្ងៃសៅរ៍​ ទី១៦​ និងព្រឹកថ្ងៃអាទិត្យ​ ទី១៧​ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលបំណងសុំយ័ន្តស័ក្តិសិទ្ធិ និងបួងសួង ដល់អ្នកតាភ្នំ តាមថែរក្សាបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបុគ្គលិកដែលបំពេញការងារ នៅរមណីយដ្ឋានឋានសួគ៌បូកគោ និងជាពិសេសភ្ញៀវទេសចរទាំងអស់ ដែលអញ្ជើញមកកម្សាន្តនៅរមណីយដ្ឋានឋានសួគ៌បូកគោនោះ​ផងដែរ។

ថ្ងៃទី១៧​ ខែកុម្ភៈ​ ឆ្នាំ២០១៩​

-ពេលព្រឹក៖​ នៅវិហារ ហុកគៀង (ផែថ្ម)​ ផ្លូវព្រះស៊ីសុវត្ថិ​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ (ម៉ោង០៧ព្រឹក)។

-ពេលរសៀល៖ នៅវិហារ​ គួង​ផេង ក្រោយវិទ្យាល័យព្រះយុគន្ធរ ផ្លូវ២៧៦​ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ (ម៉ោង០១រសៀល​)​។

ថ្ងៃទី១៨​ ខែកុម្ភៈ​ ឆ្នាំ២០១៩

-ពេលព្រឹក ៖ ១.នៅវិហារ​ គួនតិច​ (ផ្លូវថ្មី)​ ស្ថិតក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ (ម៉ោង០៧ព្រឹក)។

២.នៅវិហារ​ ហុក​គៀង(ផែថ្ម)​ (ម៉ោង០៧ព្រឹក)។

-ពេលរសៀល៖ ១.នៅវិហារ​ គួង​ផេង ក្រោយវិទ្យាល័យព្រះយុគន្ធរ ផ្លូវ២៧៦​ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ (ម៉ោង០១រសៀល​)​។

២.នៅវិហារ​ ហៀបធាង ជាប់ផ្សារព្រែកព្នៅ​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ​ (ម៉ោង០២រសៀល​)។

​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩

-ពេលព្រឹក ៖ ១.នៅវិហារ ចុងយី (ជីងមិញ) ផ្សារអូរឫស្សី ផ្លូវ១០៧​ កែងផ្លូវ១៧០​ ស្ថិតក្នុងសង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ​ (ម៉ោង០៧ព្រឹក)។

២.នៅវិហារ ហុកតិច (អ្នកលឿង) ស្ថិតស្រុកលើកដែក ខេត្តកណ្ដាល​ (ម៉ោង០៧ព្រឹក)។ ៣.នៅវិហារ ប៉ោស៊ែ ស្រុកពាមរក៍ ខេត្តព្រៃវែង​ (ម៉ោង០៧ព្រឹក)។

-ពេលរសៀល​ ៖ ១.នៅវិហារ​ ប៉ាវកុង​ និងវិហារ សាមថៃជឺ ម្ដុំផ្សារអូរឫស្សី ផ្លូវ១០៧​ កែងផ្លូវ១៧០​ ស្ថិតក្នុងសង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ​ (ម៉ោង០១រសៀល)។

២.នៅវិហារ​ ហៀបធាង ជាប់ផ្សារព្រែកព្នៅ​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ​ (ម៉ោង០២រសៀល​)។​

៣.នៅវិហារ ហុកតិច (ជាំង​ ថៃកុង) ផ្លូវជាតិលេខ៦A សង្កាត់ព្រែកលាភ​ ខណ្ឌជ្រោយចង្វា​ (ម៉ោង០២រសៀល)។

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩

-ពេលព្រឹក​ ៖ ​១.នៅវិហារ​ គួនតិច​ (ផ្លូវថ្មី)​ ស្ថិតក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ​ និងវិហារ សាមអ៊ួង ផ្លូវ៣៦៩​ សង្កាត់ព្រែកប្រា​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ (ម៉ោង០៧ព្រឹក)។

២.នៅវិហារ ហុកតិចបៀ ផ្លូវជាតិលេខ៦A សង្កាត់ព្រែកលាភ​ ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ​ (ម៉ោង០៧ព្រឹក)។

៣. នៅវិហារ ហុកតិចស៊ឺ (គៀនឃ្លាំង) ផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ​ (ម៉ោង០៧ព្រឹក)។

-ពេលរសៀល​ ៖ ១.​នៅវិហារ សាមអ៊ួង ផ្លូវ៣៦៩​ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ (ម៉ោង២រសៀល)។

២.នៅវិហារ ប៉ោសែ​ ផ្លូវ២១A សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ (ម៉ោង០២រសៀល​) ។

៣.នៅវិហារ​ ប៉ោសែ​ ផ្លូវ៣៦៩​ ភូមិចំពុះក្អែក​ សង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ (ម៉ោង២រសៀល)។

៤.នៅវិហារ ហុកតិច (ជាំង​ថៃកុង) ផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ​ (ម៉ោង០២រសៀល​)។

៥.នៅវិហារ ហុកតិចបៀ ផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ​ (ម៉ោង០២រសៀល​)។

ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩

-ពេលព្រឹក​ ៖ នៅវិហារ ហុកតិច (នាគស)​ ផ្លូវជាតិលេខ២ ភូមិដើមមៀន សង្កាត់ដេីមមៀន​ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ម៉ោង០៧ព្រឹក)។

-ពេលរសៀល ៖ ១.នៅវិហារហុកតិច (ប៉ិអៀ) ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ និងវិហារម្ចាស់ស្រុក​ (ដេីមពោធិ៍) ផ្លូវជាតិលេខ២ សង្កាត់ចាក់អងែ្រក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ (ម៉ោង០១រសៀល) ។

២.នៅវិហារ ហុកតិច (នាគស)​ ផ្លូវជាតិលេខ២ ភូមិដើមមៀន សង្កាត់ដេីមមៀន​ ក្រុងតាខ្មៅ ខេត្តកណ្ដាល​ (ម៉ោង០២រសៀល)។

៣.នៅវិហារ​ ប៉ោសែ​ ផ្លូវ៣៦៩​ ភូមិចំពុះក្អែក​ សង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ (ម៉ោង២រសៀល)។

​ក្បួន​ដង្ហែ​បានធ្វើ​ឡើង ដោយមាន​ការ​ហែហម​ពី​សំណាក់​ភ្ញៀវកិត្តិយស និង​អ្នកចូលរួម​ជា​ច្រើន​។ ប្រសិនបើ​ភ្ញៀវកិត្តិយស ខកខាន​មិន​បានមក​ចូលរួម​នៅក្នុង​ឆ្នាំនេះ អាច​អញ្ជើញ​មក​ចូលរួម នៅ​ឆ្នាំក្រោយ​បាន៕ (អត្ថបទរូបភាព​ បងម៉េង​)

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close