ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ Manchester City លត់តោ​ខៀវ​ Chelsea  ដល់៦គ្រាប់ កាលពីយប់​មិញ !

46

ភាព​ភ្ញាក់​​ផ្អើល​បាន​កើត​មាន​​ឡើង​​គឺ​រយៈ​ពេល​តែ​​២៥​នាទី​ដំបូង​ ម្ចាស់​ផ្ទះ​ Manchester City បាន​បំប៉ោង​សំណាញ់​ទី​របស់​ Chelsea រហូត​ដល់​៤​គ្រាប់​​ដែល​ Sterling រក​បាន​១​គ្រាប់​ Serio Aguero រក​បាន​២​គ្រាប់​ និង Gundogan រក​បាន​១​គ្រាប់​រហូត​ចប់​វគ្គ​ទី​១។

​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ក្រុម​ខ្លាំង​លំដាប់​កំពូល​របស់​លីគ​អង់គ្លេស​​​គឺ​ តោ​ខៀវ​ Chelsea ត្រូវ​បាន​ក្រុម​​ Manchester City លត់​រហូត​ដល់​៦​គ្រាប់​ដោយ​មិន​ឲ្យ​ត​ដៃ​​រួច​ក្នុង​ការ​ប្រកួត​សប្តាហ៍​ទី​២៦យប់​មិញ។

យប់​មិញ​ជា​ការ​ប្រកួត​សប្តាហ៍​ទី​២៧​ របស់​ម្ចាស់​ផ្ទះ​ដែល​ធ្វើ​ឲ្យ​ក្រុម​មួយ​នេះ​​ឡើង​ទៅ​លើ​កំពូល​តារាង​​ដោយ​មាន​៦៥​ពិន្ទុ​ឈរ​លើ​ហង្ស​ក្រហម​ Liverpool ដែល​ប្រកួត​​បាន​២៦​ប្រកួត​​ស្ថិត​នៅ​លេខ​២។ ដោយ​ឡែក​លេខ​៣​គ្រប់​គ្រង​ដោយ​ក្រុម​ Tottenham Hotspur និង​លេខ​៤​បាន​ទៅ​បិសាច​ក្រហម​ Manchester United៕

 

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close