UI_LongBanner

អុញនោះ! ស្ងាត់ៗតារាចម្រៀង សុខ រក្សា និងកុល ដាវី បញ្ចេញសំបុត្រឱ្យដឹងពីថ្ងៃចូលរោងមង្គល…!

68

តារាចម្រៀង សុខ រក្សា និងតារាសម្តែង កុល ដាវី បានស្រលាញ់គ្នាជាច្រើនថ្ងៃខែមកហើយ ពួកគេតែងតែបង្ហាញរូបថតផ្អែមល្ហែមជាមួយគ្នាយ៉ាងល្អបំផុត ។ ជាក់ស្តែង តារា​ចម្រៀង​ សុខ​ រក្សា និង​ តារា​សម្ដែង​ កុល ដាវី ទើប​តែ​ប្រកាស​ដំណឹង​មង្គល​កាលពីថ្មីៗនេះ នៅ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក ដោយ​បង្ហោះ​បង្ហាញ​ធៀប​ការ​ត្រៀម​ចូល​រោង​ការ​ជាមួយ​គ្នា ​បន្ទាប់​ពី​ទាក់ទង​គ្នា​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ។

បើ​យោង​ទៅ​តាម​រូប​ភាព​ដែល​បាន​បង្ហាញ​ ថ្ងៃ​​មង្គល​នោះ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨​ ខែ​មីនា ឆ្នាំ២០១៩ខាង​មុខ​នេះ បើគិតទៅគឺ​មិន​ដល់​មួយ​ខែ​ទៀត​ទេ។ ធៀប​ការ​ទាំង​នោះ​រំលេច​សុទ្ធ​តែ​ឈ្មោះ​តារា​ល្បីៗ និង​បុគ្គល​ពាក់ព័ន្ធ​ ដែល​នឹង​ត្រូវ​អញ្ជើញ​ដើម្បី​ចូលរួម​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​តារា​ទាំង​ពីរ​រូប​នេះ។

នេះ​ជា​ព័ត៌មាន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​នៅ​ក្នុង​សង្គម​សិល្បៈ ដោយ​សារ​តែ​តារា​ទាំង​ពីរ​សម្រេច​ចិត្ត​ភ្លាមៗ​តែ​ម្ដង។ សព្វ​ថ្ងៃ​នេះ​តារា​ទាំង​ពីរ​ក៏​រវល់​ក្នុង​ការងារ​សិល្បៈ​គួរ​សម​ផង​ដែរ ហើយ​​ប្រហែល​ជា​គិត​ថា​នេះ​ជា​ពេល​វេលា​សម​គួរ​របស់​គេ​ដើម្បី​ភ្ជាប់​ចំណង​មង្គល​តែ​ម្ដង៕

CMA_LongBanner

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close