អបអរសាទរ! យាយ គ្រវីសក់ ដឹកដៃស្វាមីជាទីស្រលាញ់រៀបអាពាហ៍ពិពាហ៍ តាមផ្លូវច្បាប់ហើយ

ប្រិយមិត្តប្រាកដជាបានស្គាល់ច្បាស់ នូវមុខមាត់របស់យាយគ្រវីសក់ ដែលមានឈ្មោះពិតថា ស៊ីតាង ម្នាក់នេះមិនខាន ដោយគាត់តែងតែលេចមុខបង្ហាញនូវសកម្មភាពប្លែកៗ និងតាមរយៈវីដេអូឃ្លីប រាំគ្រវីសក់ និងរាំកម្សាន្តតាមរយៈបណ្តាញសង្គមហ្វេសប៊ុក។ ជាពិសេសនោះ រាល់ក្បាច់រាំរបស់ Sitang Buathong តែងតែជាស្ទាយ៍គ្រវីសក់ជានិច្ច រហូតធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនហៅគាត់ថា យាយគ្រវីសក់។

យាយគ្រវីសក់ រូបនេះបានសាងភាពភ្ញាក់ផ្អើលដល់មហាជនជាច្រើនរូប ដោយគាត់បានដឹកដៃស្វាមីជាទីស្រលាញ់រៀបអាពាហ៍ពិពាហ៍ ដោយមានការចូលរួមអបអរសាទពីសំណាក់ប្រិយមិត្តជាច្រើននាក់។ ដោយការរៀបការនេះគឺធ្វើឡើងដោយកម្មវិធី Just Be Yourself ដែលលើកទឹកចិត្ត និងគាំទ្រដល់អ្នកដែលស្រលាញ់ភេទដូចគ្នា (LGBT) ដើម្បីបង្ហាញភាពក្លាហាន ហ៊ានបញ្ចេញក្តីស្រលាញ់ ដោយក្តីស្រលាញ់គឺមិនប្រកាន់ភេទ វ័យ ឬក៏ពណ៌សម្បុរនោះឡើយ៕

ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាព និង វីឌីអូខាងក្រោម៖

Just Be Yourself#TheBazaar

Posted by สิตางศุ์ บัวทอง on Sunday, February 10, 2019