ឯកឧត្តម ស សុខា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ យុវជនគណបក្ស ទូទាំងខេត្តព្រៃវែង ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម

32

ភ្នំពេញ ៖ យុទ្ធនាការបរិច្ចាគឈាម លើកទី៣ ក្រោមប្រធានបទ “គ្រាប់ឈាម នៃក្តីស្រលាញ់” រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ដែលមានលោក ខៀវ ភារិទ្ធ ជាប្រធាន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញនេះជាលទ្ធផលគឺទទួលបានឈាម រហូតដល់ ៤៩១ប្លោក ។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្នុងឱកាសអញ្ជើ ញជាគណៈអធិបតី ក្នុងយុទ្ធនាការបរិច្ចាគឈាមនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមគ្រូពេទ្យទាំងអស់ ដែលបានសហការយ៉ាងសកម្ម ក្នុងការរៀបចំដំណើរការបរិច្ចាគឈាម ប្រកបដោយភាពរលូន។

ជាងនេះទៅទៀត លោក៏ថ្លែងអំណរគុណផងដែរដល់កងកំលាំងទាំងបីប្រភេទ យុវជន ស.ស.យ.ក. និងយុវជនគណបក្ស ទូទាំងខេត្តព្រៃវែង ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ប្រកបដោយទឹកចិត្តអាណិត ស្រលាញ់ និងចង់ជួយសង្គ្រោះ ដល់ជនងាយរងគ្រោះ ក៏ដូចជា ស្ត្រីសំរាលកូន ដែលត្រូវការឈាមជាចាំបាច់នោះ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានអំពាវនាវដល់បងប្អូន យុវជន យុវនារីទាំងអស់ បន្តចូលរួមបរិច្ចាគឈាម ដើម្បីចែករំលែកក្តីស្រលាញ់ និងសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាមជារៀងរាល់ថ្ងៃ៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close