មកទល់ពេលនេះ មនុស្សស្លាប់បានកើនឡើងរហូត២១នាក់ ក្នុងហេតុការណ៍បាក់អគារកម្ពស់៨ជាន់ នៅកណ្ដាលទីក្រុង

52

អ៊ីស្តង់ប៊ូល៖ ចំនួនអ្នកស្លាប់បានកើនឡើងដល់២១នាក់ហើយ ក្រោយពីមានការដួលរលំនៃអគារផ្ទះល្វែង កម្ពស់៨ជាន់នៅកណ្តាលទីក្រុងអ៊ីស្តង់ប៊ុល ។ នេះបើយោងតាមការឱ្យដឹងថ្ងៃអាទិត្យទីខែ១០ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញ នេះកាលពី

ថ្លែងនៅឯមជ្ឈមណ្ឌលទទួល បន្ទុកការងារវិបត្តិនៅជិត កន្លែងកើតហេតុនៅស្រុក Kartal លោករដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃតួកគី លោក Suleyman Soylu បាននិយាយថាមនុស្ស ១៤នាក់ត្រូវបានគេជួយសង្គ្រោះ ពីគំនរបាក់បែកដោយមានរបួសចាប់ តាំងពីហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃពុធ។

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ប្រតិបត្តិការជួយសង្គ្រោះបានបន្តរហូតដល់៧៤ម៉ោង បន្ទាប់ពីឧបទ្ទវហេតុនេះ។ នៅព្រឹកថ្ងៃអាទិត្យនេះលោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីបានអញ្ជើញចុះ ទៅពិនិត្យមើលអ្នករងរបួសនៅ មន្ទីរពេទ្យហើយព្រមទាំង បានធ្វើដំណើរទៅដល់ កន្លែងកើតហេតុផងដែរ៕

 

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close