អាណិតណាស់! ស្រីអូន បានធ្វើរឿងមួយ ជូនបុរសកំសត់ពិការដៃទាំងសងខាង ដោយបាន…

43

កាលពីថ្មីៗនេះ មានការផ្ទុះចែករំលែកពេញបណ្តាញសង្គម នៅវីដេអូរបស់អ៊ុំប្រុសម្នាក់ដែលជាមនុស្ស គ និយាយមិនរួច ថែមទាំងពិការដៃទាំងសងខាងទៀតផង ដែលគាត់រស់នៅធ្វើជាអ្នកសារ៉េឡាននៅឯហាងបាយមួយ នៅក្បែររង្វង់មូលធុរេន ខេត្តកំពត។ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Ah Ry Nuon បានបង្ហោះឲ្យដឹងថា “គាត់ជាមនុស្សអភ័ព្វនិងកំសត់ណាស់ កេីតមក គ និយាយមិនរួច ត្រូវឆក់ខ្សែរភ្លេីងដាច់ដៃទាំង២ ថែមទាំងប្រពន្ធធ្វេីបាបទៀត ថែមទាំងមានកូនតូចទៀតប៉ុន្តែឪពុកជាអ្នកមេីលកាលពីពេលទើបពិការថ្មីៗ ហើយបញ្ចុកបាយគាត់ព្រោះប្រពន្ធមិនមេីលថែ។

គាត់ដេីរសុំបាយគេហូបតែសំណាងល្អបានម្ចាស់ហាងចិត្តធម៌ ជួយឱ្យបាយនិងការងារដល់គាត់ឱ្យធ្វើ។ ​​កាលពិការថ្មីៗបានអ្នកភូមិផ្ដល់បាយទឹកចិញ្ចឹមព្រោះគាត់ជាមនុស្សល្អចូលចិត្តជួយការងារអ្នកភូមិ ខ្ញុំស្គាល់គាត់តាមរយៈហាងនំបុ័ង 3A ផុសសុំឈាមដេីម្បីវះកាត់គាត់ពេលគ្រោះថ្នាក់ភ្លាមៗកាលឆ្នាំ 2014 ដល់ឆ្នាំ2019 ទេីបខ្ញុំបានជួបគាត់ផ្ទាល់ បញ្ជាក់ជូនបងប្អូនដែរចង់ផ្ដល់ជំនួយជូនគាត់សូមយកផ្ញេីរម្ចាស់ហាង កុំអោយគាត់ផ្ទាល់ ព្រោះបេីប្រពន្ធគាត់ដឹងហ្នឹង………ហឹម ហេតុអីធ្វេីបាបមនុស្សពិការគថ្លង់យ៉ាងនេះ មិនអាណិតគាត់ទេ”។ គេសង្កេតឃើញថា មានមហាជនជាច្រើនបានខំមិនបង្ហាញពីក្តីអាណិតអាសូរ និងអំពាវនាវសប្បុរសជនទាំងអស់មេត្តាជួយដល់អ៊ុំប្រុសផង៕

Posted by Ah Ry Nuon on Saturday, February 9, 2019

 

Posted by Ah Ry Nuon on Saturday, February 9, 2019

Posted by Ah Ry Nuon on Saturday, February 9, 2019

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close