រថយន្តហាយប្រីត បេីកទៅបុកកាមរីបាឡែន ចតចោលលេីផ្លូវ​ រងការខូចខាតយ៉ាងដំណំ​ ហេីយបេីករត់​ រហូតទៅមុខលែងរួច

34

រាជធានីភ្នំពេញ​ ៖ បុរសម្នាក់រួមដំណើរពីរនាក់ បានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត កំពុងចតលើចិញ្ចើមផ្លូវពេញទំហឹង ចំមួយចំហៀងផ្នែកខាងស្ដាំ បណ្ដាលឲ្យរងការខូចខាត រួចព្យាយាមបើករត់រហូតដល់ស្តុបនាគបាញ់ទឹក ទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ កើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ ត្រង់ចំណុចមុខក្រសួងបរិស្ថានចាស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

យោងតាមប្រភពពីកន្លែងកើត បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់រួមដំណើរពីរនាក់ទៀត ពានបើករថយន្តកាមរីហាយប្រីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2P-8447 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេង ជ្រុលទៅបុករថយន្តកាមរីបាឡែន ពណ៌សពាក់ស្លាកលេខភ្នំពេញ2AP-1517 ដែលចតស្ងៀមអែបចិញ្ចើមផ្លូវពេញមួយចំហៀងខាងស្ដាំ រងការខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវទេ ដោយព្យាយាមបើករត់រហូតដល់ស្តុបនាគបាញ់ទឹក ទៅមុខលែងរួច ករណីនេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះដល់កន្លែងកើតហេតុ បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយខាងរថយន្តកាមរីហាយប្រីត ព្រមយករថយន្តកាមរីបានឡែន ទៅជួលជុលដើម្បីបញ្ចប់រឿង៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close