ពលរដ្ឋថា លោកឧត្ដមសេនីយ៍ត្រី ប៉ុក សុផល ជាមេក្លោងកៀងគរពលករចូលទៅកាប់ឈើគ្រញូងក្នុងដីថៃ ធ្វើឱ្យពលករម្នាក់ក្នុងចំណោមគ្នាបីនាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន!

62

ឧត្តរមានជ័យ៖ ពលរដ្ឋរស់នៅសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឱ្យដឹងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា លោក ឧត្ដមសេនីយ៍ត្រី ប៉ុក សុផល មេបញ្ជាការវរៈការពារព្រំដែន៤០២ នៃយោធភូមិភាគទី៤ បានត្រូវរ៉ូវគ្នាជាមួយពួកឈ្មួញរកសុីឈើប្រណិត បានគាងគរពលករឆ្លងដែនចូលកាប់ឈើក្រញ៉ូងតាមច្រក់ភ្នំតាថង ជាកន្លែងឈរជើងរបស់វរៈព្រំដែនគោកលេខ៤០២ ចំណុច២៧៨ គ៣ ស្ថិតនៅសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ជាក់ស្ដែងកាលពីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវេម៉ោង៨:៤៥នាទី ពលករមួយនាក់ ក្នុងចំណោមពលករ៣នាក់​ ត្រូវបានយោធាថៃចាប់ខ្លួន រួមទាំងវត្ថុតាងឈើក្រញូងមួយចំនួនស្ថិតនៅក្នុងស្រុកកាប់ជើង ខេត្តសុរិនប្រទេថៃ ជាប់ព្រំប្រទល់ សង្កាត់អូស្មាច់ក្រុងសំរោងខេត្តឩត្ដរមានជ័យ។
ពលករដែលត្រូវបានចាប់ខ្លួនពីសំណាក់សមត្ថកិច្ចចម្រុះរបស់ថៃមានឈ្មោះ ហម ពេជ្រ ភេទប្រុសអាយុ ៤៧ឆ្នាំរស់នៅ ភូមិអភិវឌ្ឍន៍ សង្កាត់អូស្មាច់ក្រុងសំរោង។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាលោក ប៉ុក សុផល គឺអ្នកនៅពីក្រោយខ្នងពួកឈ្មួញឈើក្រញូងឆ្លងដែន និងដែលបានគៀងគរពលករឆ្លងដែនទៅកាប់ឈើក្រញូង ច្រើនឆ្នាំមកហើយនៅក្នុងតំបន់ ចាប់ពីបង្គោលស៊ីម៉ាលេខ១៣ រហូតនៅក្នុងទិសទី៣ទាំងមូលតែម្ដង។

ដែលសកម្មភាពចរាចរណ៍ឲឥតឈប់ឈរជាច្រើនឆ្នាំមកនេះ គឺដោយសារតែមានការត្រូវរ៉ូវគ្នាជាមួយកងកម្លាំងឈរជើងខាងលើជាពិសេស នៅតំបន់វរៈការពារព្រំដែន៤០២ ដែលបច្ចុប្បន្ន គ្រប់គ្រងដោយលោកឧត្ដមសេនីយ៍ត្រីប៉ុកសុផល។

ជុំវិញករណីខាងលើ ក្រុមការងារយើងមិនអាចស្វែងរកសុំការបំភ្លឺ​ ពីលោកឧត្ដមសេនីយ៍ត្រី ប៉ុកសុផលបានទេ ព្រោះស្វែងរកលេខទូស័ព្ទ ដើម្បីទំនាក់ទំនងមិនទាន់ តែយើងរង់

ចាំការបំភ្លឺពីលោកឧត្ដមសេនីយ៍ត្រីប៉ុកសុផល គ្រប់ម៉ោងធ្វើការ៕BRT

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close