ស្រាពាងរបស់​ ជនជាតិគ្រឹង បង្ហាញពីភូមិមួយមានផលិតផលមួយ

ស្ទឹងត្រែង៖ មន្ទីរទេសចរណ៍បានចាត់ទុកស្រាពាងរបស់បងប្អូន(ជនជាតិគ្រឹង)ជាផ្នែកមួយបម្រើឱ្យវិស័យទេសចរណ៍ ព្រោះអាចសន្មត់ថាជា​ផលិតផលមួយភូមិមួយ តែសូមឱ្យម្ចាស់អ្នកផលិត​គិត​ពីសុវត្ថិភាពផ្នែកសុខភាព ដល់អតិថិជនអ្នកបរិភោគ។

ក្នុងឱកាសចុះពិនិត្យផលិតផលទេសចរណ៍នៅភូមិរាជានុកូលសង្កាត់ ក្រុង ខេត្តស្ទឹងត្រែងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩​លោកអ៊នប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ចាក់ថា៖ តាមការឱ្យដឹងពីមេកន្ទ្រាញជនជាតិថា ស្រាពាង​ច្រើន តែ​ជនជាតិ គួយ- ព្នង -ស្ទៀង- កាវែត-ចារាយ-ខោល-នឹងជនជាតិគ្រឹង​ប្រើប្រាស់នៅក្នុងពិធីសែនព្រេនឡើងអ្នកតា- បុណ្យកម្សាន្តភូមិ-ឬពិធីសែន ដូនតាក្នុងពិធីរៀប​ការកូន-​ដើម្បីសុំសេចក្តីសុខចំរើន បើនៅក្នុងវង្សសិល្បៈគេនិយមហៅថា(កាប់ក្របីផឹកស្រា)។

លោកបញ្ជាក់ថា៖ ទាំងនេះក៏ជាផ្នែកមួយទៀតបានចូលរួមចំណែកលើកស្ទួយទៅលើវិស័យទេសចរណ៍ផងដែរ នៅពេលដែលស្រាពាងមានអតិថិជននឹងភ្ញៀវទេសចរបានគាំទ្រនូវផលិតផល​​នេះ(សម្លេង)ប៉ុន្តែដើម្បីរក្សានូវសុខភាពរបស់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរស្គាល់ចង់ភ្លក់អីនឹងសូមម្ចាស់អ្នករៀបចំធ្វើម៉េចគិតគូពិសុវត្ថិភាព.ជាការចូលរួមចំណែកធ្វើឱ្យជីវភាពគាត់ដែលជាកូនចៅជនជាតិភាគតិចធ្វើឱ្យជីវាភាពល្អទៅងនាគត។

អ្នកស្រីមានដាវី​ជនជាតិគ្រឹងនៅសង្កាត់ស្ទឹងត្រែង អ្នកផលិតស្រាពាងបានអះអាងថា៖ ការផលិតស្រានេះក្រុមគ្រួសារអ្នកស្រីបានចេះ តបីដូនតាមក ព្រោះបងប្អូនជនជាតិ​ តែងយកស្រាប្រភេទនេះ​ដាក់ក្នុងពិធីសែនព្រេន ​ទៅតាមទំលាប់ពីចាស់ទំជនជាតិតរៀងមក (សម្លេង)តែពេលនេះនាងខ្ញុំផលិតវាច្រើនដើម្បីលក់ដើម្បីថែរក្សាអភិរក្សស្រពាងរបស់ជមចាតិរបស់នាងខ្ញុំនេះរហូតទៅមុខទៀតដើម្បីកុំឱ្យវាបាត់បង់បើសិនេជាយើងគ្មានការអភិរក្សាទេវានិងបាតើបង់នៅថ្ងៃណាមួយជាមិនខានទេ។

លោកជាហាក់អ្នកលក់ស្រាពាងនេះដែរបានគាំទ្រចំពោះការគំនិតដ៏ល្អនេះ ព្រោះផលិតផលស្រាពាង​បច្ចុប្បន្នបានជួយកែប្រែជីវភាពរស់នៅរបស់​យើងបាន ហើយផលិតផលនេះ​មានការបញ្ជាទិញខ្លះៗហើយ ដែលជា​លើកទឹកចិត្តឱ្យបងប្អួនជនជាតិ​កាន់តែ​រក្សាបាននៅប្រពៃណីបន្តទៀត​។

​លោកថា៖ ស្រាពាងនេះបងប្អូនជនជាតិបានផលិតឡើងមានធាតុផ្សំ ពីអង្ករដំណើបចំហុយឆ្អិន អង្កាម នឹងដាក់មេដំប៊ែផលិតពីដើមនិងមើម រុក្ខ​ជាតិ ធម្មជាតិ មិនមានបង្កផលប៉ះពាល់ដល់សុខភាពទេ(សម្លេង)ទាក់ទងនិងគុណភាពស្រាហើយនិងអនាម័យនេះខាងយើងខ្ញុំនិងទាក់ទងទៅខាងមន្ទីរជំនាញដូចជាមន្ទីសុខាភិបាលមន្ទីរពាណិជ្ជកម្មដើម្បីឱ្យគាត់ចុះមកសិក្សាស្រាវជ្រាវវាយតម្លៃតើយើងមានគុណភាពពិតប្រកដឬអត់ដើម្បីឱ្យគាត់ទទួលស្គាល់ថាយើងពិតជាបានធ្វើតាមការណែនាំមានអនាម័យល្អ។

លោក ស្រី រីណា ជនជាតិអូទ្រីស ធ្លាប់បរិភាគស្រានេះបានស្ញើចសរសើរថា៖ បងប្អូនជនជាតិពិតជាមានទេពកោសល្យផលិតស្រានេះ ព្រោះពេលបរិភោគមានរស់ជាតិឆ្ងាញ់មិនចាញ់ស្រាបៀរទេហើយមានគុណភាពមិនប៉ះពាល់ផ្នែកសុខភាពទៀត។

សូមបញ្ចាក់ថា៖ ​ការផលិតស្រាពាងរបស់ជនជាតិគ្រឹងនេះបានបង្ហា្ញញពីការអភិរក្សផលិតផលរបស់បងប្អូនជនជាតិដើមភាគតិចដែលមាននៅបណ្តាខេត្ត​នៃភូមិភាគឥសានមួយចំនួនដូចជាខេត្តស្ទឹងត្រែង រតនគីរី នឹងខេត្តមណ្ឌលគីរីជាដើម៕ ដោយ៖​ EKH