ប្តីវ័យក្មេង​តិរច្ឆាន ព្រោះតែភ្លើងប្រចណ្ឌ បានយកអង្រែបុកគ្រឿង និងដងចប វាយប្រពន្ធដល់ស្លាប់!

39

ក្រចេះ៖ បុរសកំណាចជាប្តីវ័យក្មេងម្នាក់ ត្រូវបាននគរបាលស្រុកសំបូរចាប់ខ្លួន ក្រោយពីជននេះ បានយកអង្រែបុកគ្រឿង និងដងចប វាយទៅលើស្រ្តីជាប្រពន្ឋដែលមានវ័យចំណាស់ជាងខ្លួន បណ្តាលឲ្យស្លាប់ក្នុងថ្លុងឈាមដោយសារតែភ្លើងប្រចណ្ឌ។

អំពើហិង្សាក្នុងគ្រួសារដែលឈានទៅដល់ការវាយសម្លាប់នេះ ត្រូវបាននគរបាលព្រហ្មទណ្ឌ ស្រុកសំបូរបញ្ជាក់ថា ករណីនេះបានកើតឡើងនៅថ្ងៃទី៩ កុម្ភៈ កន្លងទៅ នៅភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ ដោយសារតែជនដៃដល់ជាប្តីរូបនេះ បានប្រចណ្ឌប្រពន្ឋជាមួយនឹងបងជីដូនមួយរបស់ខ្លួន ក៏កើតជាទំនាស់ដល់ប្រហិង្សាតែម្តង។

នគរបាលបញ្ជាក់ឲ្យដឹងថា ស្រ្តីរងគ្រោះជាប្រពន្ឋ ឈ្មោះ អែប ពៅ អាយុ៥០ឆ្នាំ ជាស្រ្តីមេមាយនិងទើបតែមកយកបុរសដៃដល់ជាប្តីដែលមានវ័យក្មេងជាង ឈ្មោះ ឈីន សុឃាប អាយុ៣៣ឆ្នាំ ក្នុងអំឡុងប៉ុន្មានឆ្នាំមុននេះ ដោយការរួមរស់នៅជាមួយគ្នាមិនមានកូនចៅនោះទេ។

អធិការនគរបាលស្រុកសំបូរ លោកវរសេនីយ៍ឯក ប៊ុន ឈឿន បានថ្លែងប្រាប់ឲ្យដឹងថា ជនដៃដល់បានរករឿងជាមួយស្រ្តីរងគ្រោះជាប្រពន្ឋ ដោយសាររូបគេប្រចណ្ឌប្រពន្ឋ ខ្លួនជាមួយនឹងបងជីដូនមួយ ។ ហើយនៅថ្ងៃកើតហេតុ ជននេះស្ថិតក្នុងអការស្រវឹងស្រា បានឈ្លោះ ទាស់ទែងជាមួយនឹងស្រ្តីជាប្រពន្ឋនៅក្រោយផ្ទះ ពេលនោះជននេះ គេបានយកអង្រែបុកគ្រឿង វាយសំពង ទៅលើស្រ្តីជាប្រពន្ឋ រហូតបាក់អង្រែ ហើយក៏យកដងចបមកវាយបន្ថែមទៀត។

លោកអធិការបានបញ្ជាក់ថា ស្រ្តីរងគ្រោះ ត្រូវរងការវាយចំក្បាល និងរាងកាយជាមួយនឹងអង្រែ ព្រមទាំងដងចប ។ ក្នុងស្ថានភាពពេលនោះ អ្នកភូមិមិនអាចជួយឃាត់ទាន់នោះទេ ដោយសារការវាយសំពងពីជនដៃដល់ បានធ្វើឡើងទាំងកំរោល ធ្វើឲ្យស្រ្តីរងគ្រោះ ត្រូវស្លាប់នៅនឹងកន្លែងតែម្តង។

លោកអធិការបញ្ជាក់ទៀតថា ក្រោយការទទួលព័ត៌មានពីប្រជាពលរដ្ឋ ភ្លាមៗកម្លាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនកំណាចម្នាក់នេះបាន យកមកធ្វើការសាកសួរនៅអធិការនគរបាលស្រុក រួចបានបញ្ជូនជននេះ ទៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្ត ដើម្បីបន្តតាមនិតិវិធី៕
E K H ស្ទឹងត្រែង ១១.០២ .២០១៩

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close