សមត្ថកិច្ចបានប្រទះឃើញសពក្មេងស្រីម្នាក់ បានលង់ទឹកស្លាប់ នៅខេត្តកំពង់ចាម

32

កំពង់ចាម៖ ឯកឧត្តម គួច ចំរើន បានដឹកនាំបញ្ជាកងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទចុះស្រាវជ្រាវសើបអង្កេតលើករណី បាត់ក្មេងស្រី អាយុ០៥ឆ្នាំ រស់នៅជាមួយជីដូនជីតានៅភូមិកៀនជ្រៃ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

លោកឧត្តមសេនីយ៍ទោ ឯម កុសល បន្ទាប់ពីទទួលបានបណ្តឹងថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៨ និង០០នាទី មានករណី បាត់ក្មេងស្រីចំនួន០១នាក់ ភ្លាមលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាដល់ផែនការងារនគរបាលព្រហ្មទណ្ឌលោកហេងវូទ្ធីស្នងការង សហការជាមួយផែននគរបាលប្រឆាំងការជួញមនុស្ស និងការពារអនីតិជន កម្លាំងជំនាញរបស់អធិការរដ្ឋាននគរបាលស្រុកកំពង់សៀម និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើការស្រាវជ្រាវសើុបអង្កេត រហូតដល់ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០ និង៣០នាទី សមត្ថកិច្ចបានរកឃើញសាកសពក្មេងស្រីឈ្មោះ ចំរើន សុខជា ត្រូវបាន លង់ទឹកស្លាប់នៅក្នុងព្រែកកៀនជ្រៃ ស្ថិតនៅក្នុងភូមិកៀនជ្រៃក្នុង ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ផ្អែកតាមលទ្ឋផលនៃការពិនិត្យសាកសព សមត្ថកិច្ចបានសន្និដ្ឋានបានថា ក្មេងស្រីខាងលើ ពិតជាបានស្លាប់ ដោយការលង់ទឹក ដោយពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះឡើយ ៕ ដោយ៖ss5

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close