ចប់ហើយ! បទOriginal Song  របស់ថេណា «អេម»  ដោយរំលេចនូវពាក្យពេជន៍អាសអាភាសជាច្រើន ពេលនេះ ឯកឧត្តម ថៃ នរៈសត្យា រដ្ឋមន្រ្តីក្រសួងវប្បធម៌ បានពន្លះចំៗថា…(មានវីឌីអូ)

បន្ទាប់ពីតាលោក ថេណា បានបញ្ចេញបទចម្រៀង Original Song កាលពីយប់មិញ ថ្ងៃទី១០ ខែកុម្ភៈ ដែលមានចំណងជើងថា “អេម” ដែលក្នុងអត្ថន័យ ន័យបទចម្រៀងមួយបទនេះមានការប្លែកមែនទែន ដល់ថ្នាក់បទនេះដាក់អក្ស ១៨+ ជាសម្គាល់ មិនឲ្យក្មេងៗក្រោយអាយុ១៨ឆ្នាំស្តាប់ថែមទៀតផង ដោយសារបទនេះរំលេចនូវពាក្យពេជន៍អាសអាភាសច្រើន។

ជាក់ស្ដែងបន្ទាប់ពីបានបញ្ចេញបទចម្រៀងមួយបទនេះភ្លាម ស្រាប់តែឯកឧត្តម ថៃ នរៈសត្យា រដ្ឋ​លេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោកបានបញ្ចេញយោបល់យ៉ាងដូច្នេះថា៖

«ទស្សនៈយ៉ាងម៉េចហ្នឹង ដែលអាចបង្កើតគំនិតផលិតស្នាដៃរបៀបនេះ ?! ជាអ្នកនិពន្ធ ជាអ្នកចម្រៀង ជាអ្នកសិល្បៈ ជាសាធារណៈបុគ្គល គួរតែជាគម្រូល្អជាសាធារណៈជាពិសេស ចំពោះប្អូនៗយើងជំនាន់ក្រោយ ! តែនេះមិនអ៊ីចឹងទេ បែជាបន្ទាបបន្ថោកខ្លួនឲ្យក្លាយជាអ្នកបំពុល និងបំផ្លាញខ្លួនក្នុងវិស័យវប្បធម៌របស់ជាតិខ្លួនទៅវិញ ។
មិនយល់ សង្ឃឹមមានអ្នកគាំទ្រភាពលីលានេះបានប៉ុន្មាននាក់ទៅហ្នឹង ? បើគ្រាន់តែងើបក្បាលមកត្រូវមហាជនសំពងយ៉ាងតំណំទៅហើយនោះ ! យករឿងដាក់ខ្លួនមែន !!!!ថនស.11.2.2019»៕

ចង់ដឹងអត្ថន័យច្បាស់យ៉ាងណានោះ សូមទស្សនាបទចម្រៀងទាំងអស់គ្នា៖