លោក ម៉ា ឌូរ៉ូ ប្រធានាធិបតី វ៉េណេស៊ុយអេឡា បានប្រកាសត្រៀមខ្លួនជាស្រេចដេីម្បីការពារប្រឆាំងអាមេរិក

80

លោក ម៉ា ឌូរ៉ូ បាននិយាយថា ការគំរាមកំហែងរបស់សហរដ្ឋអាមេរិកបានបង្ខំឱ្យប្រទេសវ៉េណេស៊ុយអេឡា ត្រៀមខ្លួនការពារសិទ្ធិក្នុងសន្តិភាពនៅក្នុងប្រទេសរបស់យើង និងការពារភាពថ្លៃថ្នូររបស់វ៉េណេស៊ុយអេឡាអធិបតេយ្យភាពឯករាជ្យភាពរបស់ខ្លួន។

ប្រធានាធិបតី Venezuelan Nicolas Maduro បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃអាទិត្យ និងបានប្រកាសត្រៀមខ្លួនជាស្រេចរបស់ប្រទេសខ្លួនដើម្បីការពារខ្លួនប្រឆាំងនឹងសហរដ្ឋអាមេរិក។

បន្ទាប់ពីបានទស្សនាសមយុទ្ធយោធានៅ Fort Guaicaipuro ក្នុងរដ្ឋមីរ៉ានដាលោកបាននិយាយថាប្រទេសរបស់លោកបានធ្វើសមយុទ្ធយោធាដ៏សំខាន់បំផុត។

កាលពីថ្ងៃអាទិត្យលោកម៉ាឌូរ៉ូរួមជាមួយរដ្ឋមន្ត្រីការពារជាតិនិងអនុប្រធានរបស់លោកបានមើលការធ្វើសមយុទ្ធយោធាដែលពាក់ព័ន្ធនឹងប្រព័ន្ធប្រឆាំងយន្តហោះនិងអាវុធដទៃទៀត។

លោក ម៉ាឌូរ៉ូ មេដឹកនាំសង្គមនិយមកំពុងរងការប្រឆាំងជំទាស់ពីលោក Juan Guaido ដែលបានប្រកាសខ្លួនឯងថាជាប្រធានាធីបតីបណ្ដោះអាសន្នបានលើកទឹកចិត្តអ្នកគាំទ្រគាត់តាំងពីចុងខែមករាមកថាក្រោមរដ្ឋធម្មនុញ្ញគាត់គួរតែជាប្រមុខរដ្ឋព្រោះការបោះឆ្នោតរបស់លោកម៉ាឌូរ៉ូគឺជាការក្លែងបន្លំទេ។
ប៉ុន្តែលោកម៉ាឌូរ៉ូបានបញ្ជាក់យ៉ាងច្បាស់ថាលោកនឹងមិនចាកចេញពីដំណែងប្រធានាធីបតីស្រួលៗនោះឡើយ ៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close