ជិះម៉ូតូបញ្ច្រាសទិសឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿង ទៀតបុកពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់ស្រាល៣នាក់

62

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍បំណងឆ្លងផ្លូវត្រូវម៉ូតូសិស្សសាលាជិះគ្នាពីរនាក់បុកពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់ស្រាល៣នាក់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង២០នាទី ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ២១៧ នៅចំណុចមុខវត្តសំបួរ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញគេបានឃើញបុរស់ម្នាក់ជិះម៉ូតូម៉ាកស្កុបពីពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AX-4986 ជិះបញ្ច្រាសទិសដៅបំណងឆ្លងផ្លូវ។ ប្រជាពលរដ្ឋបានបន្តថា ពេលដែលបំរ៉ុងហ្នឹងឆ្លងក៏ត្រូវម៉ូតូម៉ាកស្កូបពីមួយគ្រឿងទៀតពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ1GV-8959 ជិះដោយយុវជនសិស្សសាលាពីរនាក់ក្នុងទិសដៅពីត្បូងទៅជើងបុកចំពីមុខពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់ទាំងសងខាង។ ប្រភពពីយុវជនសិស្សសាលាម្នាក់ដែលរងរបួសស្រាលបានអោយដឹងថា រូបគេនិងប្អូនប្រុសបានឌុបគ្នាចេញពីផ្ទះនៅក្នុងបុរីពីភពថ្មីចំកាដូង បំណងទៅរៀននៅសាលាបាក់ទូក តែមកដល់ចំណុចខាងលើក៏ជួបគ្រោះថ្នាក់តែម្ដងទៅ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុជួយសម្រួលចរាចរណ៍កុំអោយកកស្ទះ និងធ្វើការវាស់វែងយកម៉ូតូទាំងពីគ្រឿងទៅរក្សាទុកនៅអធិការនគរបាលខណ្ឌដង្កោដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ដោយ៖អ៉ីបញ្ញា

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close