ចប់ហើយ! បុកអីមិនបុក ទៅបុកស្លាកសញ្ញាវិថី វិមានឈ្នះឈ្នះ ទាំងកម្រោល

ភ្នំពេញ៖ រថយន្តហុីយ៉ាន់ដាយមួយគ្រឿងបានដឹកដីខ្សាច់បានរេចង្កូតមកបុកនឹងទ្រូងផ្លូវរួចបន្តមកបុកស្លាកសញ្ញាមហាវីថីឈ្នះឈ្នះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នៅវេលាម៉ោង១នឹង៣០នាទីតាមបណ្ដោយផ្លូមហាវីថីឈ្នះឈ្នះដែលស្ថិតនៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហតុគេបានឃើញរថយន្តហុីយ៉ាន់ដាយ មួយគ្រឿងដឹកដីខ្សាច់ដែលពាក់ស្លាកលេខភ្នំពេញ៣A-៣៩០៥ បានធ្វើដំណើរពីទិសខាងកើតមកទិសខាងលិចលុះដល់ចំណុចកើតហេតុក៏បានរេចង្កូតមកបុកទ្រូងផ្លូវហើយបន្តមកបុកនឹងស្លាកសញ្ញាមហាវីថីឈ្នះឈ្នះជាបន្តទៀត។

ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះមិនបណ្ដាលឱ្យមានអ្នករងរបួសធ្ងន់ស្រាលនោះទេគ្រាន់តែរងការខូចខាត់ស្លាកសញ្ញាមហាវីថីឈ្នះឈ្នះនិងរថយន្តតែប៉ុណ្ណោះ ក្រោយមកសមត្ថកិច្ចបានចុះមកដល់បានឃាត់ខ្លួនតៃកុងរថយន្តនិងរថយន្តយកទៅការិយាល័យចរាចរណ៍ជើងគោកដើម្បីដោះស្រាយទៅតាមនីតិវិធី៕ ដោយ៖ចំរើន