លេងសម្ដីធ្ងន់ៗដាក់គ្នាណាស់ រវាងថេណា និងអ្នកនាង ចន ច័ន្ទលក្ខិណា បន្ទាប់ពីថេណាបានចេញបទចម្រៀង «អេម»

141

ប្រិយមិត្តពិតជាបានស្គាល់តារាចំរៀង Original Song ថេណា មកហើយ។ យ៉ាងណាមិញមុននេះបន្តិចតារាចំរៀងរូបនេះបានចេញបទចំរៀងថ្មីមួយបទមានចំនងជើងថា “អេម” បទនេះផងដែរធ្វើឱ្យមានអ្នកខំមិនជាច្រើនថា​ ស្តាប់ហើយក្តៅខ្លួន រហូតរវើរវាយក៏មាន។

ជាក់ស្តែងអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមន៌អ្នកសិល្បះបានលើកឡើងថា “ទទួលយកអត់បានទេអូន រឿងអាម៉ាស់របស់មនុស្សស្រីណាអូនខ្លាំងអស្ចារ្យណាស់ប្អូនប្រុសដែលយករឿងលើគ្រែរបស់ប្អូន និង មនុស្សស្រីមកអួតជាសាធាណះអោយគេដឹងថា ប្អូនពិតជាជាប់ចិត្តនិង និង ពូកែ នូវទង្វើសកម្មភាពបែបនោះរបស់មនុស្សស្រី ។ បងសុំសរសើរអូនដែលក្លាហានរឿងបែបនេះជាច្បាប់ធម្មជាតិដែលបង្កើតមនុស្ស និង សត្វអោយមានតម្រេក  តែមនុស្សម្នាក់ៗគេមិននិយាយជាសាធារណះនោះទេ ព្រោះជារឿងកេរ្តិខ្មាស់របស់មនុស្សទាំងបីភេទ ។ ហើយអូនមានគិតទេថាទង្វើបែបនេះអ្នកម្តាយ និង បងស្រី ប្អូនស្រីរបស់ប្អូនក៏ធ្លាប់មានដែរ ហើយបើឪពុក ឬ ដៃគូររបស់ពួកគាត់លើកយកទង្វើ សកម្មភាពរួមភេទរបស់អ្នកទាំងនោះមកនិយាយជាសាធារណះវិញតើអូនមានអារម្មណ៍បែបណា ?បងសុំទោសចំពោះហ្វេនៗរបស់ប្អូនប្រុសផង”។

ក្រោយមក ថេណា តបវិញថា “អគុណ​បង​ដែល​បានណែនាំ​តែមក​ចង់​បកស្រាយ​វា​ជា​សិល្បៈ​ន័យ​ការ​ Rap វាតែង​តែ​មាន​ពាក្យ​ធ្ងន់​ខ្លះ​ហើយ​ចុះ​ត្រង់​បង​ថត​រឿង​ចៅពស់​កេងកង​ដែល​ខ្ញុំ​មេីល​ពី​ក្មេង​នោះយ៉ាង​មិច​វិញ​ចាំបាច់​អី​មាន​ឈុត​ដោះខោ​អាវស្ទៀប​អង្អែល​​ហើយ​ធ្វើ​សំឡេង​ធ្វើ​អ្វី​បង!ខ្ញុំ​គ្រាន់​តែ​យក​មក​ rap​ ចុះបង​ថត​រឿងចេញ​ជា video ​វា​មិចវិញបង វា​មិន​ខុស​គ្នា​អី​នឹង​សិល្បៈ​ន័យ​ការ​លែង​សំដី​នោះទេ​! ខ្ញុំ​មិនដែល​គិត​ចង់​ប៉ះពាល់​អ្នក​ទេ​ខ្ញុំ​ធ្វើ​សំរាប់​តែ​fans ខ្ញុំ​ទេ​អគុណ”។

 

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close