ឯកឧត្តម ស សុខា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ក្រោយឃើញសារជូនពរ សរសេរ នៅលើនំខេក !

បន្ទាយមានជ័យ៖ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ឯកឧត្តម ស សុខា បានស្រក់ទឹកភ្នែកដោយឯងៗ ខណៈដែលលោកស្តាប់ការជូនពរ របស់ ក្មួយៗ និងអាណាព្យាបាល នៅមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ទឹកដីខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

មូលហេតុ ដែលបណ្តាលឲ្យឯកឧត្តម ស សុខា ស្រក់ទឹកភ្នែកភ្លាមៗ គឺបន្ទាប់ពីតំណាងក្មួយៗ នៅមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ថ្លែងអំណរគុណរូបលោក និងភរិយា ដែលជានិច្ចកាល បានជួយឧបត្ថម្ភគាំទ្រទាំងថវិកា សម្ភារ គ្រឿងឧបភោគ បរិភោគ និងកម្លាំងចិត្ត ជូនពួកគាត់ រហូតទទួលបានការហូបចុកគ្រប់គ្រាន់ ការស្នាក់នៅសមរម្យ បានសិក្សារៀនសូត្រ ពិសេសគឺផ្តល់កំលាំងចិត្តឲ្យពួកគាត់មានសង្ឃឹមនៅក្នុងជីវិតឡើងវិញ។

ហើយអ្វីដែលកាន់តែធ្វើឲ្យឯកឧត្តម ស សុខា ស្រក់ទឹកភ្នែកខ្លាំងមែនទែននោះ គឺប្អូនៗ ក្មួយៗ នៅមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ សរសេរ នៅលើនំខេកថា “អរគុណលោកប៉ា សុខា និងអ្នកម៉ាក់ សុភី” តែម្តង៕