ពេលណាទើបឈប់ទៅ! ដោយសមត្ថកិច្ចឃាត់ខ្លួនបានពីរនាក់ និងថ្នាំញៀនមួយចំនួន នៅស្រុកទឹកឈូ

កំពត ៖នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១០និង៣៥ នាទី កម្លាំងជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំងអធិការស្រុកទឹកឈូ បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយករណី ដែលស្ថិតក្នុងភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ។

ក្នុងការបង្កាប់នេះ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ និងដកហូតបានថ្នាំញៀនចំនួន ១១ កញ្ចប់តូច។

ជនសង្ស័យឃាត់ខ្លួនខាងលើ មានឈ្មោះ ជូ មឿន ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ២.ឈ្មោះ ឌាក់ អ៊ិត ភេទប្រុស អាយុ ៣១ ឆ្នាំ នៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។