ជួយស៊ែរបន្ទាន់ផង៖ បុរសបរទេសនេះ សារភាពថាបានចម្លងមេរោគអេដស៍ទៅបុរស និងនារីជាច្រើននៅខេត្តកំពត តែផ្ទុយទៅវិញ…

កំពត៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តម សេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់សេចក្តីបំភ្លឺព័ត៌មាន. ករណីបង្ហោះពាក្យពេចន៍ប្រាស់ចាកពីច្បាប់កម្ពុជាតាមប្រព័ន្ធបណ្តាញសង្គម Facebook ។

បន្ទាប់ពីពិនិត្យឃើញមានការបង្ហោះពាក្យពេចន៍ប្រាស់ចាកពីច្បាប់កម្ពុជា តាមប្រព័ន្ធបណ្តាញសង្គមកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៩ ភ្លាម លោកឧត្តមសេនីយទោ ស្នងការ ក៏បានបញ្ជាដល់ការិយាល័យជំនាញ ធ្វើការស្រាវជ្រាវរកម្ចាស់ គណនីហ្វេសបុកដែលមានឈ្មោះ ELITOK ROBIL ជាបន្ទាន់។ លុះនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៩ ជនបរទេសឈ្មោះ ELITOK ROBIL ជនជាតិទួរគី អាយុ ៥២ ឆ្នាំ នេះបានមកបង្ហាញខ្លួននៅឣធិការដ្ឋានក្រុងកំពត ។

បន្ទាប់ពីបានធ្វើការសាកសួរជនបរទេសរូបនេះ បានបដិសេធថាខ្លួនមិនបានបង្ហោះពាក្យពេចន៍ទាំងនេះទេ ព្រោះAccountរបស់គាត់ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណលួចយកទៅប្រើតាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១១:៥០ នាទី ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ជូនសមត្ថកិច្ច ជនបរទេសរូបនេះ បានស្ម័គ្រចិត្តទៅជោះឈាមត្រួតពិនិត្យរកមើលមេរោគ HIV តែលទ្ធផលមិនមានមេរោគ HIV នោះទេ បន្ទាប់ពីបានធ្វើកិច្ចសន្យាថានឹងមិនធ្វើឣ្វីដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ក៏ដូចជាច្បាប់របស់ប្រទេសកម្ពុជារួចមក សមត្ថកិច្ចក៏សម្រេចឲ្យជនបរទេសរូបនេះវិលត្រឡប់ទៅវិញ ។