ទណ្ឌិតវ័យចំណាស់ម្នាក់ បានដេកស្លាប់នៅក្នុងពន្ធនាគារខេត្តកំពង់ធំ សង្ស័យថា…

206

កំពង់ធំ៖ ហេតុការមួយនេះ បានកើតឡើងនៅព្រឹកថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច​ សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានបង្ហើបឱ្យដឹងថា ទណ្ឌិតដេកស្លាប់នេះ ស្ថិតនៅក្នុងបន្ទប់ឃុំខ្លួនលេខ៥ នៃអគារពន្ធនាគារ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង៦:៤៥នាទីព្រឹក ដឹកនាំសម្របសម្រួលលោក ឌួង សារ៉ន ព្រះរាជអាជ្ញារង អមសាលាតំបូងខេត្តកំពង់ធំ ចូលរួមពិនិត្យមានលោក តាម វៃ ប្រធានពន្ធនាគារខេត្ត និងលោក ទី ធីរ៉ាវុធ អនុប្រធានមន្ទីរ សុខាភិបាលខេត្តកំពង់ធំ។

សពទណ្ឌិត ឈ្មោះ​​​ កែវ សារីម ភេទប្រុស ឆ្នាំកំណើត១៩៥៩ នៅភូមិប៉ាតឡាង ឃុំក្រាំលាវ ស្រុករលាផ្អៀ ខេត្តព្រៃវែង។ ទីលំនៅបច្ចុប្បន្ន:ភូមិកោះតាពៅ ឃុំផាត់ស​ណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជាប់ចោទពីបទៈ រំលោភសេពសន្ថវៈកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៨។ ឃុំខ្លួន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៨។

សូមជម្រាបថា សពដេកផ្ងារ ផ្អៀងក្បាលបន្តិច ដៃឆ្វេងក្តាប់ដាក់គងលើទ្រូង ស្ថានភាពដូចមនុស្សដេកលក់ ស្លៀកខោខ្លីលើជង្គង់ពណ៍ខៀវ ដងខ្លួនទទេ ការពិនិត្យ ក្បាល ដងខ្លួន និងអវ:យវៈ មិនមានស្លាកស្នាមអ្វីទេ ពិនិត្យប្រដាប់ភេទ នៅចុងលឹង្គមានហៀរទឹកកាម១តំណក់ស្រក់លើពងស្វាស ក្រៅពីនោះមិនមានអ្វីទៀតទេ។

ក្រោយពីពិនិត្យសពរួច គ្រូពេទ្យជំនាញ និងនគរបាលជំនាញយើងបានសន្និដ្ឋានថា សពទណ្ឌិតរូបនេះ បានស្លាប់ដោយសារគាំងបេះដូង និងបានប្រគល់ជូនគ្រួសារនៃសព ដើម្បីចាត់ការបន្តធ្វើបុណ្យ។

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close