ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋ ទាក់ទងនឹងថ្ងៃក្តីស្រឡាញ់ ១៤កុម្ភៈ 

ភ្នំពេញ៖ ក្នុងឱកាសទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ ដែលឈានមកដល់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីអំពាវនាវ ដល់បងប្អូនយុវជន យុវនារីទាំងអស់ ចូរកុំប្រើប្រាស់ទិវានេះក្នុងផ្លូវខុសឲ្យសោះ ត្រូវអ្វើអ្វីឲ្យស្របតាមគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន, របស់ក្រុមគ្រួសារ, ពិសេសដើម្បីរួមចំណែកលើក កម្ពស់កិត្យានុភាពនៃសង្គមជាតិផងដែរ។

គួរបញ្ជាក់ថា ទិវានៃក្តីស្រលាញ់នៅកម្ពុជា គួរជាឱកាសក្នុងការចែកចាយ និងធានានូវក្តីស្រឡាញ់ប្រកប ដោយភាពទូលំទូលាយ និងសន្តានចិត្តស្មោះសរ ចំពោះមនុស្សដែលនៅជុំវិញខ្លួនមានជាអាទិ៍៖ ក្រុមគ្រួសារ, ឪពុកម្តាយ, ប្ដី ប្រពន្ធ, កូន, ចៅ និងចំពោះអ្នក ដែលនៅក្នុងសង្គមជាមួយគ្នា ដូចជា៖ ជនពិការ, កុមារកំព្រា, និងអ្នកដែលខ្សត់ខ្សោយជាងខ្លួនជាដើម ក្រោមរូបភាព ការជួបជុំពិភាក្សាគ្នា ឬទទួលទានអាហាររួមគ្នា ដោយក្តីសោមនស្សរីករាយ, ការសរសេរលិខិតជូនពរ, ការជូនអំណោយផ្សេងៗ ដើម្បីបញ្ជាក់ពីភាពកត្តញ្ញូតាធម៌, ពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់ខ្លួនចំពោះអ្នកមានគុណ, បុព្វការីជន ចំពោះមនុស្សដែលខ្លួនស្រឡាញ់ និងចំពោះសង្គមជាតិ៕

ចង់ជ្រាបច្បាស់ សូមអានលិខិតខាងក្រោមនេះ៖