ក្នុងខែមករា ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករចំនួនជិត ៦ម៉ឺនតោន

ភ្នំពេញ​៖ ក្នុងខែមករា ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករចំនួនជិត៦ម៉ឺនតោន ថយចុះ៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។

ក្នុងខែមករាកន្លងទៅនេះគឺពេលដែលអឺរ៉ុបចាប់ផ្តើមគិតពន្ធលើអង្ករកម្ពុជាក៏ដោយនោះ ក៏អង្កររបស់កម្ពុជាចំនួនជាង២ម៉ឺនតោន ស្មើនឹង៤០ភាគរយ នៃចំនួននាំចេញទាំងអស់ បាននាំចេញទៅអឺរ៉ុប (គិតក្នុងខែមករាតែប៉ុណ្ណោះ) ខណៈចិនបានទិញអង្ករកម្ពុជាជិត២ម៉ឺនតោន។

គួររំលឹកថា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩មក អឺរ៉ុបចាប់ផ្តើមគិតពន្ធលើអង្ករកម្ពុជា សម្រាប់រយៈពេល៣ឆ្នាំ ដោយឆ្នាំដំបូងតម្លៃពន្ធចំនួន១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃ១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុង១តោន ៕