ដោយសារតែមិនសហការគ្នាបែបនេះហើយទើបទៅខេត្តព្រះសីហនុសំបូរសំរាមបែបនេះ

101
CMA_LongBanner

ព្រះសីហនុ៖ ក្រោយពីប្រើវិធានការអប់រំហាមឃាត់មិនអោយពលរដ្ឋបោះសំរាមចូលក្នុងអូររំដោះទឹក មិនសូវទទួលបានជោគជយ័ ដោយសារពលរដ្ឋមួយចំនួននៅតែបោះសំរាមអនាធិបតេយ្យចូលក្នុងអូរជារៀងរាល់ថ្ងៃនោះ មន្ត្រីរដ្ឋបាលសាលាក្រុងសហការជាមួយមន្ត្រីអង្គភាពពាក់ព័ន្ធ បានសម្រេចប្រើវិធានការបណ្តោះអាសន្នមួយបែបទៀត គឺការដាក់មងតាមដងអូរក្នុងក្រុងព្រះសីហនុ មានអូរជិតកងរាជអាវុធហត្ថខេត្ត និងអូរជិតអង្គការម្លប់តាប៉ាងជាដើម ដើម្បីស្ទាក់សំរាមមិនអោយហូរធ្លាក់ទៅប៉ែកខាងក្រោម ស្ទះចរន្តទឹកហូរ និងងាយស្រួលកើបប្រមូលយកចេញ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

បើតាមមន្ត្រីបញ្ជាក់ថា សកម្មភាពនេះនឹងធ្វើគ្រប់អូរ ប្រឡាយទាំងអស់ រហូតដល់ពេលពលរដ្ឋយើងភ្ញាក់រលឹកឈប់បោះសំរាមចូលក្នុងអូរ៕ដោយ វ៉ើន កញ្ញា

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close