ករណីគ្រោះថ្នាក់ចរាចរណ៌នៅលើកំណាត់ផ្លូវលេខ​ ៤​ ចន្លោះ​ គីឡូម៉ែត្រលេខ​៤២.៤៣​ បង្កឡេីងរវាង​រថយន្ដFUSO​ និងរ​ថយន្ដCam​ry​ ​បណ្ដាលឲ្យ​រង​របួសស្រាល៥នាក់

166

កំពង់ស្ពឺ​៖ នៅថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០១៩ វេលា​ម៉ោង០៨និង២៥នាទី​ព្រឹក លើផ្លូវជាតិលេខ​ ០៤ ចន្លោះ​គីឡូម៉ែត្រ៤២-៤៣ ចំណុចភូមិចំបក់ ឃុំវ​ល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយ​ន្ត ០១គ្រឿង​ ម៉ាក​ FUSO ពណ៌ត្រួយចេក ផ្លាកលេ​ខព្រះសីហនុ 3A.1517 អ្នកបើកបរ បា​នរត់គេចខ្លួនបា​ត់​ ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចខាងលើ បានបុកប៉ះរថយន្ត​ Camry ពីក្រោយ​ ពណ៌ស្លែ ពាក់ស្លាកលេ​ខភ្នំពេញ 2B.6561 អ្នកបើកបរឈ្មោះ អ៊ុក ឈួន ភេទប្រុ​ស អាយុ​៤៨ឆ្នាំ ​រួមដំណេីរមនុស្ស​ចំនួន ៤នាក់ ស្រី ៣នាក់​ អ្នកទាំង៥ រស់នៅ​ភូមិបឹ​ងរុន ឃុំសីឡូត​ ស្រុកសីឡូត ខេត្តបាត់ដំបង​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាលើ គឺរថយន្ត​TOY​O​TA Camry បានខ្ទៀតទៅប៉ះរថយន្ត ០១គ្រឿ​ងទៀត​ ម៉ាកហ្វ្រាយឡែនន័រ​(FREIGHT​LIN​E​R​) ពណ៌ត្រួយ​ចេ​ក ពាក់ស្លាកលេខ ​ព្រះសីហនុ 3A.7​7​79 អ្នកបើកបរមិនស្គាល់ឈ្មោះ​ចុះរត់បាត់​ដែ​ល​កំពុងបើកបរពីកើតទៅ​លិចបណ្តា​លឲ្យអ្នកជិះរថ​យន្ត​ Toyota camry រងរបួសស្រាលទាំង ៥​នា​ក់ សមត្ថកិច្ច​ចរាចរណ៍​បានបញ្ជូនទៅពេទ្យស​ម្ភ​ព​អ៊ុសារ៉នកំពង់ស្ពឺ​។

សមត្ថកិច្ចជំនាញបានបញ្ជាក់ថា មូលហេតុ​​គឺរថយន្ត​FUSO និង​C​amry ​បេីកបរមានការឆ្វេសប្រហែស​ វ៉ាមិនផុតទេីបបណ្ដាលឲ្យរថយន្ដប៉ះគ្នាតែម្ដង។ បច្ចុប្បន្ន​មធ្យោបាយ​បង្ក​គ្រោះថ្នាក់​រថយន្តចំនួន ៣​ គ្រឿង ត្រូវ​បាន​កម្លាំងសមត្ថកិច្ចជំនាញយកមករក្សាទុកនៅអធិការ​ដ្ឋា​ននគរបាល​ស្រុក​សំរោង​ទង​ បណ្ដោះអាសន្ន​រង់ចាំ​​ជំនាញ​កសាងសំណុំ​រឿង​ចាត់ការតាមនីតិវិធី​ច្បាប់​៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close