ការសន្ទនាវគ្គ ២ រវាងលោកគ្រូ និងសិស្ស ថ្នាក់ទុតិយភូមិ (សុខមាលភាពសង្គម និង សីលធម៌ គុណធម៌ )

61

ការសន្ទនាវគ្គ ២ រវាងលោកគ្រូ និងសិស្ស ថ្នាក់ទុតិយភូមិ (សុខមាលភាពសង្គម និង សីលធម៌ គុណធម៌ )

លោកគ្រូ÷ ថ្ងៃនេះលោកគ្រូសូមលើកយកការសន្យាពេលមុន អំពីការរួមរស់ក្នុងសុខមាលភាពសង្គម រវាង ប្រជាជន មន្រ្តី និងរដ្ឋាភិបាលមកបន្តឲ្យកូនបានដឹងយល់ ។

សិស្ស÷បាទលោកគ្រូ! តែមុននេះខ្ញុំឆ្ងល់នឹងភាពសុខមាលភាពសង្គម តើខុសពីសុខមាលភាពមាតា ទេលោកគ្រូ ???

លោកគ្រូ÷ ពិតជាខុសនឹងខ្លឹមសារនេះ តែត្រូវនឹងខ្លឹមសារទម្រង់ ។ លោកគ្រូចង់លើកអំពីសុខមាលភាពសង្គម ដែលពាក់ព័ន្ធទៅនឹងសម្តីមាសលើផ្នែកសីលធម៌ និងគុណធម៌របស់ខុងជឺ ដែលពោលថា ÷ ការមិនប្រើពាក្យធ្វើឲ្យអ្នកដទៃឈឺចាប់ជាសីលធម៌ ការប្រើពាក្យថ្លៃថ្នូរអប់រំបង្ហាត់បង្ហាញគេ គឺជាគុណធម៌ ។

សិស្ស÷ បាទលោកគ្រូ!!!

លោកគ្រូ ÷ ន័យខាងលើ គឺមានភាពពីរដាច់ពីគ្នាច្បាស់លាស់នោះ គឺ

១~សម្តីដែលពោលហើយធ្វើឲ្យគេឈឺចាប់ បើទោះបីចេញពីមាត់មនុស្សតូចតាចឬ ធំផុតលេខក្តី ដែលបណ្តាលឲ្យគេឈឺចាប់ គឺមានភាពខុសឆ្គងធ្ងន់ណាស់ក្នុងគោលការណ៏សីលធម៌ នោះ គឺ សម្តី ដៀមដាម ឌឺដង ចាក់រុក ឆ្កឹះឆ្កៀល ចំពោះផ្លូវចិត្តហើយបើទោះបីជាដោយប្រយោលក្តី និងដោយចំពោះក្តី ។

រីឯខាងផ្នែកទី២~គឺសម្តីដែលពោលចេញមកទោះបីក្នុងមនុស្សលំដាប់ ឋានៈណាក៏ដោយ ដែលបម្រើឲ្យគោលការណឺ អប់រំណែនាំ ប្រៀនប្រដៅ ដែលជាបច្ច័យហេតុនាំចម្រើនដល់ធាតុភាវះជាមនុស្ស នោះ គឺជាគុណធម៌មួយយ៉ាងវិសេសឯកក្រៃណានឹងកម្ររកបាន ។

សិស្ស÷ បាទអរគុណលោកគ្រូ ។ តែចុះទាំងពីរហេតុខាងលើនេះ ម្តេចក៏មានពាក់ព័ន្ធទៅនឹងសុខមាលភាពសង្គមលោកគ្រូ ???

លោកគ្រូ ÷គឺពេញច្បាស់ណាស់ថាប្រាកដជាមាន ដោយហេតុថា ÷កាលណាសង្គមមួយបរិបូរណ៏ទៅដោយ ប្រជាជន មន្រ្តី និងអ្នកដឹកនាំរដ្ឋ មានពាក្យផ្អែមល្ងែម ទន់ភ្លន់ សុភាពរាបសាររាប់រកគ្នាដោយសេចក្តីកោតគោរពពីគ្នាទៅវិញទៅមក មិនមានចរិត ឌឺដង បូញមាត់បត់ដំដៃនោះ បានន័យថាសង្គ្មមនេះ គឺមានសុខភាពល្អ ប្រជាជន និងសង្គមនេះមានចិត្តគំនិត និងស្មាតីសីលធម៌ល្អ ហើយរដ្ឋាភិបាលសង្គមនេះក៌មានកិត្តិនាមកេរ្តិឈ្មោះល្អដែរ ។

ដូចនេះដែរ សុខមាលភាពសង្គម គេក៏មើលទៅដល់សម្តីសំដៅ និងការអប់រំទូទៅរបស់មនុស្សដែលជាកោសិកាសង្គមនេះគ្រប់មជ្ឈដ្ឋាន គឺមានតែការប្រៀនប្រដៅប្រជាជន និងមន្រ្តីល្អ គឺសង្គមមានគុណធម៌ ហើយជាមាគ៌ានៃសុខមាលភាពសង្គម នៃសីលធម៌ និងគុណធម៌នេះទេដែលនាំសង្គមឆ្ពោះទៅរកវឌ្ឍនភាព និងការអភិវឌ្ឍនបាន។

សិស្ស÷ បាទៗ ល្អណាស់លោកគ្រូ។ សិស្សបានយល់ហើយ ។ តែចុះតើធ្វើម្តេចដើម្បីឲ្យសុខមាលភាពសង្គម មានសីលធម៌ និងគុណធម៌នៅគ្រប់កន្លែង និងបានយូរអង្វែងបានលោកគ្រូ?,?

លោកគ្រូ÷ លោកគ្រូ និងប្រាប់កូនៗទាំងអស់គ្នានៅពេលក្រោយ —–។

អត្ថបទនេះ រក្សាសិទ្ធិ និងទទួលខុសត្រូវគ្រប់យ៉ាងដោយ ឡាច សំរោង ថ្ងៃទី៨កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព្រះពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃ អង្គារ៏ ទី ១២ ខែកុម្ភះ ឆ្នាំ២០១៩ ៕

ការសន្ទនាវគ្គ ២ រវាង លោកគ្រូ និងសិស្ស ថ្នាក់ទុតិយភូមិ <<សុខមាលភាពសង្គម និង សីលធម៌ គុណធម៌ >>លោកគ្រូ÷…

Posted by Lach Samrong on Tuesday, February 12, 2019

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close