តោះ! ស្រីទាំងអស់គ្នាមកដឹងពីវិធី​ធ្វើ​ឱ្យ​ស្គម​ក្រោយ​សម្រាលកូន​មិនបាច់​ហាត់ប្រាណ និង​តប​អាហារ

40
Le_Spa_LongBannerlow

វិធី​ក្នុង​ការ​ជួយ​ឱ្យ​អ្នក​ម្តាយ​មាន​រាង​ស្អាត​ក្រោយ​សម្រាលកូន​រួច​មិន​ចាំបាច់​តម​អាហារ និង​ហាត់ប្រាណ​នោះ​ទេ។

  • ១.​នៅ​ពេល​ដែល​អ្នក​ពិសា​បាយ ម្តង​ៗ អ្នក​គួរតែ​ញ៉ាំ​ស៊ុប និង​បន្លែ​សិន ទើប​អាច​បរិភោគ​សាច់​បាន ព្រោះ​ការ​ពិសា​ដោយ​មាន​លំដាប់លំដោយ​បែប​នេះ ទើប​អាច​ធ្វើ​ឱ្យអ្នកមាន​រាង​ដែល​ស្អាត​មក​វិញ មិន​ងាយ​ធាត់​ខ្លាំង​នោះ​ទេ ។
  • ២.​អាហារ​ពេល​ល្ងាច អ្នក​មិន​គួរ​ញ៉ាំ​ច្រើន​នោះ​ទេ ដោយ​ពិសា​ឱ្យ​ឆ្អែត​៨​ភាគ​បាន​ហើយ ព្រោះ​ពិសា​ច្រើន ក្រពះ​នឹង​ពិបាក​រំលាយ​អាហារ ដោយ​ធ្វើ​ឱ្យអ្នក​ធាត់​លើស​ដើម ។ ដូចនេះ​អ្នក​គួរតែ​ញ៉ាំ​ក្នុង​បរិមាណ​ល្មម​បាន​ហើយ ។
  • ៣.​នៅ​ពេល​ដែល​អ្នកមាន​អារម្មណ៍​ថា​ឃ្លាន អ្នក​គួរតែ​ពិសា​បន្តិច ដោយ​មិន​គួរ​ចាំ​ដល់​ឃ្លាន​ខ្លាំង ហើយ​បរិភោគ​ច្រើន​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឱ្យ​អ្នក​ញ៉ាំ​ហួសកំណត់ ដោយ​ធ្វើ​ឱ្យ​អ្នកមាន​រាង​មិន​ស្អាត​នោះ​ឡើយ ។ ដូចនេះ អ្នក​អាច​អនុវត្ត​តាម​វិធី​ទាំង​៣​ខាងលើ ដើម្បី​ទទួល​បាន​រាង​ស្អាត​ក្រោយ​សម្រាលកូន​រួច៕

 

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close