មិនធម្មតា! ពិធីមង្គលការ សុខ ស្រីលក្ខ័ណ៍ និងលោក​ អ៊ុក​ រួន សុទ្ធតែតារាល្បីៗលំដាប់កំពូលបានចូលរួម

247
CMA_LongBanner

កាលពី​ម្សិលមិញ​នេះ​ គឺត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩​ គឺជា​ថ្ងៃដ៏មាន​សិរីមង្គល​ និងមានន័យ​បំផុត​សម្រាប់​ ប្អូនស្រីបង្កើតរបស់កញ្ញា សុខ សីឡាលីន គឺ កញ្ញា សុខ ស្រីលក្ខ័ណ៍  ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយ​តន្ត្រី​ករ​ លោក​ អ៊ុក​ រួន​ និងបានបញ្ចប់​ភាព​នៅលីវ​របស់អ្នក២ ក្រោយពេលដែល​អ្នកទាំង​២​ បានមាន​ឈ្មោះ​ជា​សង្សារ​អស់រយៈពេល​ជិត ១០ឆ្នាំ​មកនេះ​។

បរិយាកាសនៅពិធីទទួលភ្ញៀវនៃមង្គលការ កញ្ញា សុខ ស្រីលក្ខ័ណ៍ យប់មិញនេះគឺពិតជាមានភាពសប្បាយរីករាយខ្លាំងមែនទែន ដោយមានសិល្បៈករ សិល្បការិនី និងភ្ញៀវកិត្តិយសជាច្រើន បានមកជួបជុំគ្នាគ្រប់ជំនាន់ ដែលបង្កឱ្យបរិយាកាសនារាត្រីមង្គលឲ្យកាន់តែអធឹកអធមខ្លាំងឡើងមួយកម្រិតទៀត។ យ៉ាងណាមិញគេក៏សង្កេតឃើញមហាជនជាច្រើនបានចូលរួមអបអរសាទរ និងជូនពរអ្នកទាំងពីរឲ្យស្រលាញ់គ្នាដល់ចាស់កោងខ្នងដូចគ្នា។

បើនិយាយពីសំលៀកបំពាក់ ក្នុងពិធីមង្គលការក្នុងពេលរាត្រីនេះវិញ យើង​សង្កេត​ឃើញថា កូនកំលោះ និងកូនក្រមុំ គឺបានប្តូរឈុត ក្នុងកម្មវិធី អស់ជាច្រើន កំផ្លេរ ដែលសំលៀកបំពាក់ទាំងនោះ មើលទៅពិតជាស្រស់ស្អាត ខ្លាំងណាស់ កាន់តែ​ធ្វើឱ្យកូនក្រមុំ​ រួមជាមួយ​កូនកំលោះ សាកសមនឹងគ្នា​ឥតខ្ចោះ​តែម្តង។

ចង់ដឹងថាសិល្បៈករ សិល្បៈការិនី ណាខ្លះបានចូររួម មើលរូបភាពខាងក្រោមនេះទាំងអស់គ្នា៖

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close