រយៈពេល១២ថ្ងៃ គ្រឹះស្ថានអង្គរ បានលក់បណ្ណទស្សនារមណីដ្ឋានអង្គរ បានចំនួន ១២៥,៦៤០សន្លឹក ដែលកើនឡើងជិត១០ភាគរយ

48
CMA_LongBanner

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២១០៩ នេះបើតាមរបាយការណ៍របស់ គ្រឹះស្ថានអង្គរ ផ្ញើជូនរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានឱ្យដឹងថា រយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩មកនេះ គ្រឹះស្ថានអង្គរ បានលក់បណ្ណទស្សនារមណីដ្ឋានអង្គរ បានចំនួន ១២៥,៦៤០សន្លឹក ដែលកើនឡើងជិត១០ភាគរយ បើធៀបនឹងរយៈពេលប្រហែលគ្នានេះ កាលពីឆ្នាំ២០១៨។

តាមរបាយការណ៍បានបង្ហាញថា ក្នុងរយៈពេល១២ថ្ងៃ គិតចាប់ពីថ្ងៃទី០១-១២ ខែកុម្ភៈ ឆ្នាំ២០១៩ ចំនួនបណ្ណលក់បាន ១២៥,៦៤០សន្លឹក ​ប្រៀបធៀបរយៈពេលដូចគ្នានឹងកាលពីឆ្នាំ២០១៨ មានការកើនឡើង ៩.៨៥% បើគិតជាសាច់ប្រាក់ ៦២១៩.៩១១ដុល្លារ ធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០១៨ មានការកើនឡើង ៩.៥៦%។

ស្ថានភាពភ្ញៀវចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរ និងចំណូលពីការលក់បណ្ណទស្សនាសម្រាប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះមានដូចតទៅ ៖

១៖ អំពីភ្ញៀវទិញបណ្ឌទស្សនា
ប្រភេទ 37$ មានចំនួន 5.781 សន្លឹក គិតជាទឹកប្រាក់ស្មើនឹង 213.897$
ប្រភេទ 62$ មានចំនួន 3.425 សន្លឹក គិតជាទឹកប្រាក់ស្មើនឹង 212.350$
ប្រភេទ 72$ មានចំនួន 272សន្លឹក គិតជាទឹកប្រាក់ស្មើនឹង 19.584$
សរុប 9.478 សន្លឹក គិតជាទឹកប្រាក់ស្មើនឹង 445.831$៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close