ខ្ញុង រៀបរាប់ទាំងទឹកភ្នែក ព្រោះឆ្អែតចិត្តនឹងប្តីដែលលួចចិញ្ចឹមស្រីនៅខាងក្រៅ ថែមទាំងហៅ «​ប្រពន្ធ» ពេញៗ​មាត់​ តែម្តង

155
CMA_LongBanner

ប្រិយមិត្តប្រាកដជាបានដឹងហើយថា តារាចម្រៀង និងកំប្លែង អ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង គឺជាតារាកំប្លែង ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ននេះ។ ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាងខ្ញុង បានធ្វើឲ្យមហាជនជាច្រើនមានអារម្មណ៏ក្តុកក្តួលតាម រហូតមានអ្នកខ្លះចូលរួមស្រក់ទឹកភ្នែក ជាមួយនាងទៀតផង ក្រោយពីទស្សនាវីដេអូមួយ ដែលនាងខ្ញុង​បានរៀបរាប់ទាំងទឹកភ្នែក ពីការឆ្អែតចិត្ត ឈឺចាប់ក្នុងបេះដូង ដោយសារប្តីមានស្រីខាងក្រៅ។

ជាការពិតក្នុងវីដេអូ​របស់អ្នកនាងខ្ញុង ដែលត្រូវបានអ្នកគាំទ្រ ធ្វើការចែករំលែកគ្នាយ៉ាងព្រោងព្រាត លើបណ្តាញសង្គមនៅពេលនេះ គឺនាងបានបង្ហោះវីដេអូនិយាយរៀបរាប់ ទាំងស្រក់ទឹកភ្នែកទាក់ទងនឹងប្តីថា «និយាយការពិតទៅ រាល់ថ្ងៃហ្នឹង ខ្ញុំខ្ពើមនឹងប្តីខ្ញុំខ្លាំងណាស់ គឺខ្ពើមរហូតដល់ថ្នាក់ អត់ចង់ដេកនៅជាមួយគាត់នោះទេ ព្រោះខ្ញុំដឹងថាគាត់មានស្រីនៅខាងក្រៅ ទៅប្រឡាក់ប្រឡូក ជាមួយស្រីញីនៅខាងក្រៅ ខ្ញុំខ្ពើមម៉ង។ បើគ្រាន់តែចូលខារ៉ាអូខេ ផឹកស៊ី ឱបថើប ធម្មតាខ្ញុំអត់ឃាត់ទេ  តែនេះវិញ គឺដល់ថ្នាក់ចិញ្ចឹម ជួលផ្ទះឲ្យនៅ ឲ្យលុយចាយ ទៅកន្លែងសប្បាយៗ ពេលជួបជុំមិត្តភក្តិនាំទៅហើយ ហៅ «​ប្រពន្ធ» ពេញៗមាត់។ ខ្ញុំឈឺចាប់ណាស់! ពេលខ្លះខ្ញុំគិតថា ចង់លែងគ្នា តែចិត្តមួយអាណិតកូន មួយទៀតខ្មាស់គេ​»។

អ្នកនាង ខ្ញុង ដែលមានឈ្មោះពិតថា អូន សុកាន់ដា រៀបរាប់ទាំងទឹកភ្នែកបែបនេះ ព្រោះតែឆ្អែតចិត្តខ្លាំងនឹងប្តីរបស់អ្នកនាង។ យ៉ាងណាមិញមហាជនជាច្រើនក៏បានចូលរួមខំមិនលើកទឹកចិត្តឲ្យអ្នកនាងរឹងមាំ និងតស៊ូ តែក៏មានប្រិយមិត្តមួយចំនួនតូចគិតថានេះអាចប្រហែលជាការសម្តែងតែប៉ុណ្ណោះ។ ចង់ដឹងថាការពិតវាយ៉ាងណា ចាំតាមដានបន្តទាំងអស់គ្នា។

មួយវិញទៀត វីដេអូនេះប្រៀបបាននឹងការតាស់តឿន បុរសៗមួយចំនួន ដែលជ្រុលខ្លួន មានស្រីខាងក្រៅ ក្បត់ប្រពន្ធកូនហើយ ឲ្យចេះកែខ្លួនជាថ្មី ដើម្បីសុភមង្គលក្នុងគ្រួសារ៕

សូមទស្សនា វីដេអូដូចខាងក្រោម៖

ឆ្អែតពេកទេីបដាច់ចិត្តនិយាយ​ សុំទោសបេីបះពាល់អារម្ម៏ណបងប្អូន😭😭😭😭

Posted by អូន សុកាន់ដា on Tuesday, February 12, 2019

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close