ស្ងាត់ៗ ! សៅ ឧត្តម បង្ហាញ​រូប​ថត Pre-Wedding ជាមួយនារីស្រស់ស្អាត នៅឯទឹក​ដី…

83
CMA_LongBanner

សៅ ឧត្ដម គឺជាបេក្ខភាព​ប្រលង Cambodian Idol ​រដូវ​កាល​ទី​១ ​ដែលលោកបាន​ធ្វើ​ឲ្យ​មហាជនក៏ដូចជាអ្នកគាំទ្រមានការចាប់អារម្មណ៍ និងអបអរសាទរគ្រប់ៗគ្នាដល់រូបលោកផង ដែលជិតមានថ្ងៃពិសេសក្នុងជីវិតនៅពេលឆាប់ៗនេះ។ ដោយ​លោក​បាន​បង្ហាញ​រូប​ថត Pre-Wedding ​ច្រើន​សន្លឹក នៅ​លើ​ទឹក​ដី​អង្គរ​ ជាមួយ​នារី​រូប​ស្រស់​ស្អាត​ម្នាក់​ ដែលមើលទៅពិតជាសាកសមនឹងគ្នាខ្លាំងណាស់។ ជាមួយគ្នានេះដែររូបលោកក៏មិនទាន់បង្ហើបពីពេលវេលាពិតប្រាកដនៃថ្ងៃរៀបការនៅឡើយទេ។

​​​​ក្រោយ​ពី​បង្ហាញ​រូប​ថត​​ស្អាត​ៗ​ទាំង​នោះ​នៅ​លើ​បណ្តាញ​សង្គម​របស់​ម្ចាស់​បទ​ “​ចាក​ចេញ​ព្រោះ​ក្រ” ​រួច​មក ​ក៏មាន​មិត្ត​ភក្កិ ​ក៏​ដូច​ជា​អ្នក​គាំ​ទ្រ​លោក​ជា​ច្រើន​បាន​ជូន​ពរ​ដល់​តារា​រូប​នេះ ឲ្យ​មាន​សុភមង្គល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ផង​ដែរ។ ​លើស​ពី​នេះ ក៏​មាន​អ្នក​គាំ​ទ្រ​​ជា​ច្រើន ​បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​មិន​ធម្មតា ​នៅ​ពេល​ឃើញ​ ស្ងាត់​ៗ ស្រាប់​តែ​តារា​រូប​នេះ​ទម្លាយ​រូប​ថត Pre-Wedding ​បែប​នេះ។ ​

តោះចង់ដឹងថាស្រស់ស្អាតបែបណា សូម​ទស្សនា​រូប​ថត​របស់​តារា​ចម្រៀង ​សៅ ​ឧត្តម ខាងក្រោមនេះ៖

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close