ប្រពៃណាស់! កញ្ញា សុខ ពីសី បានធ្វើរឿងមួយដែរនឹកស្មានមិនដល់ ដោយបានអញ្ជើញ….

88
CMA_LongBanner

កាលពីថ្ងៃទី១២ ខែកុម្ភៈ កន្លងទៅនេះ កញ្ញា សុខ ពីសី ជាតារាចម្រៀងសម្លេងស្រទន់ បានប្រកាសស្វែងរក លោកតា លោកយាយ ដែលខ្វះខាតដើម្បីទទួលទានអាហារថ្ងៃត្រង់ជុំគ្នា ព្រមទាំងចែកអំណោយបន្តិចបន្តួចផងដែរ។ គេសង្កេតឃើញថាមានបងប្អូនជាច្រើនបានចូលរួមចែករំលែកពត៌មានមួយនេះ រហូតមកដល់ថ្ងៃទី១៤ ខែកុម្ភៈនេះ ដែលជាទិវានៃក្តីស្រលាញ់។ កញ្ញា សុខ ពិសី ក៏បានសម្រេចបំណងតាមសេចក្តីប្រកាសរបស់ខ្លួន ដោយកញ្ញា សុខ ពិសី បានអញ្ជើញលោកតា និងលោកយាយជាច្រើនអ្នកបានជួបជុំជាមួយគ្នា ដោយបានស្លៀកឈុតសំលៀកបំពាក់ពណ៌ស ព្រមទាំងទទួលទានអាហារនៅឯភោជនីយដ្ឋាន មាតុភូមិ ដែលសាខាជិត ស្ថានីយ៍ទូរទស្សន៍អាសុីអាគ្នេយ៍។

គួរបញ្ជាក់ថា អំពើល្អដែលបង្ហាញពីក្តីស្រលាញ់ និងគោរពដល់លោកតា លោកយាយចាស់ជរា បានធ្វើឲ្យមហាជនជាច្រើនរំជួលចិត្ត និងសរសើរមិនដាច់ពីមាត់ ព្រោះថាកញ្ញា សុខ ពិសី មិនត្រឹមតែជាតារាមានសម្លេងពិរោះ រូបសម្រស់ស្រស់ស្អាត និងអត្តចរិកល្អនោះទេ ថែមទាំងមានសណ្តានចិត្តស្រស់ស្អាតផូរផង់ទៀតផង។ ទង្វើល្អមួយនេះបានធ្វើឲ្យលោកយាយ លោកតា ជាច្រើននាក់រំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែក។

ជាមួយគ្នានេះដែរ កញ្ញា សុខ ពិសី ក៏បានសរសេរ នៅលើការឡាយវីដេអូនេះថា៖”ថ្ងៃនេះនាងខ្ញុំ សុខពិសី និងក្រុមហ៊ុនភេសជ្ជ:ប៉ូវកម្លាំង​Zorus បានរួមគ្នាចែករំលែកក្តីស្រឡាញ់ដោយអញ្ជើញលោកតា លោកយាយដែលខ្វះខាត មកពិសារអាហារថ្ងៃត្រង់ និងមានរបស់បន្តិចបន្តួចជូនដល់ពួកគាត់”៕

ចង់ដឹងទេថាកញ្ញា សុខ ពិសី បានធ្វើអ្វីខ្លះជូនលោកតា លោកយាយ សូមមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ថ្ងៃនេះនាងខ្ញុំ សុខពិសី និងក្រុមហ៊ុនភេសជ្ជ:ប៉ូវកម្លាំង​Zorus បានរួមគ្នាចែករំលែកក្តីស្រឡាញ់ដោយអញ្ជើញលោកតា លោកយាយដែលខ្វះខាត មកពិសារអាហារថ្ងៃត្រង់ និងមានរបស់បន្តិចបន្តួចជូនដល់ពួកគាត់😊😍🙏 #zorusoneloveoneshare

Posted by Sok Pisey Official on Wednesday, February 13, 2019

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close