មន្ទីរពេទ្យមិត្តភាពខែ្មរសូវៀត បានសហការជាមួយក្រុមគ្រូពេទ្យឯកទេសវះកាត់មុខមាត់ មកពីប្រទេសអាឡឺម៉ង់ នឹងផ្តល់ជូនព្យាបាលជម្ងឺ​វះកាត់មុខ ច្រមុះ និងសរសៃឈាមតូចៗ ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា

114
CMA_LongBanner

ភ្នំពេញ៖ សេចក្តីជូនដំណឹង មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថាផ្នែកវះកាត់កុមារ​ និងកែលំអ និងផ្នែកទន្តវទនសាស្រ្ត នៃមន្ទីរពេទ្យមិត្តភាពខែ្មរសូវៀត បានសហការជាមួយក្រុមគ្រូពេទ្យឯកទេសវះកាត់មុខមាត់ មកពីប្រទេសអាឡឺម៉ង់ (Médecins de Monde) នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជម្ងឺ ដូចជា ដុំពកមុខមាត់ វះកាត់​ឆ្អឹងថ្គាម ដុំក្រពេញទឹកមាត់ វះកាត់ច្រមុះ និងប្រអប់ឆ្អឹងច្រមុះ វះកាត់តសរសៃឈាមតូចៗ វះកាត់បាក់ឆ្អឹងមុខ ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ​ឆ្នាំ២០១៩៕

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close