ចូលរួមរំលែកទុក្ខ! ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ លោកតា ផ្លុង មឿក បានទទួលមរណភាពហើយ 

77
CMA_LongBanner

គួរឱ្យសោកស្តាយ លោកតា ផ្លុង មឿក ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ បានទទួលមរណភាពកាលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិល​មិញនេះ ដោយជម្ងឺរោគាពាធ ក្នុងជន្មាយុ ៨៦ឆ្នាំ ។ ដោយសាច់ញាតិ្តរបស់លោកតាបានបង្ហាញសារមួយដោយសរសេរទាំងក្តីទុក្ខសោកថា៖ “លោកពុក ផ្លុង មឿក បានទទួលមរណភាពហើយ គាត់លាពីពួកយើងរហូតហើយ បងប្អូនដ៏សែនកំសត់ទាំងអស់គ្នាអើយ”។

យ៉ាងណាមិញសាច់ញាតិរបស់លោក ផ្លុង មឿក ក៏បញ្ជាក់ដែរថា សពព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃរូបនេះ នឹងយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តស្វាយពពែរ ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីសម្ដេចព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។គួររំលឹកថា ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ លោកតា ផ្លុង មឿក បានធ្លាក់ខ្លួនមានជម្ងឺឈឺធ្ងន់ធ្ងរជាច្រើនឆ្នាំមកហើយ រីឯភរិយារបស់លោកក៏បានទទួលមរណភាពកាលពីឆ្នាំ២០១៧។ នេះជាការបាត់បង់នូវវិរៈសិល្បករ ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ ដ៏មានទេពកោសល្យ ក្រុមការងារខ្មែរណូត ក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពផងដែរ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close