ប្រជាសហគមន៍ដំឡូងមីឆ្នាំនេះ មានទីផ្សារប្រសើរជាងឆ្នាំមុន

116
CMA_LongBanner

ខេត្តព្រះវិហារ ៖ប្រជាពលរដ្ឋក្នុងសហគមន៍ដំឡូងមីសរីរាង្គ (ដំឡូងអត់ប្រើជីគីមី) ខេត្តព្រះវិហារបានលក់ឱ្យក្រុមហ៊ុនតាមកិច្ចសន្យាប្រសើរជាងលក់ឱ្យឈ្មួញខាងក្រៅ ដោយមានសុវត្ថិភាពតម្លៃ ។ មួយរយៈនេះកសិករ ដែលបានចុះកិច្ចសន្យាលក់ដំឡូងមីសរីរាង្គជូនក្រុមហ៊ុនក្នុងខេត្តព្រះវិហារកំពុងតែមមាញឹកក្នុងការប្រមូលផលដំឡូងរបស់ខ្លួនក្រោយពីដាំដុះអស់រយៈពេលជាច្រើនខែកន្លងមក ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តព្រះវិហារបានឱ្យដឹងថា ដំឡូងមីសរីរាង្គស្រស់ប្រភេទលេខ ១ ដែលប្រជាពលរដ្ឋបានចុះកិច្ចសន្យាព្រមព្រៀងលក់ឱ្យក្រុមហ៊ុនប្រភេទលេខ ១ បានតម្លៃ ៣៦៨ រៀលក្នុងមួយគីឡូក្រាម ។ ប្រភេទលេខ ២ បានតម្លៃ ៣៥២ រៀលក្នុងមួយគីឡូក្រាម ។ ដែលតម្លៃនេះ មានភាពប្រសើរជាងលក់ឱ្យឈ្មួញនៅខាងក្រៅ ។ មិនតែប៉ុណ្ណោះមានសុវត្ថិភាព តម្លៃទោះបីទីផ្សារដំឡូងមានការធ្លាក់ចុះក៏ដោយ ។

លោកប្រធានមន្ទីរកសិកម្មបានឱ្យដឹងទៀតថា កិច្ចសន្យាផលិតកម្មដំឡូងមីសរីរាង្គស្រស់របស់សហគមន៍កសិកម្មក្នុងខេត្តព្រះវិហារមានចំនួន ៨ សហគមន៍សម្រាប់លក់ឱ្យក្រុមហ៊ុន ។ សាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ក្នុងបរិមាណ១០៧៤៨តោន ដែលមានកសិករផលិតចំនួន ៥៧៧ គ្រួសារ និង មានផ្ទៃដីផលិតសរុប ៧៨.៩០១ ហិកតា ។

ផ្អែកតាមទិន្នផលដែលប្រជាសហគមន៍ផលិតបាននៅក្នុងឆ្នាំនេះ លោក ពឹង ទ្រីដា រំពឹង ថា នៅឆ្នាំក្រោយនឹងមានសហគមន៍ផ្សេងទៀត ផលិតដំឡូងមីសរីរាង្គលក់ជូនក្រុមហ៊ុនតាមកិច្ចសន្យាមានការកើនឡើងជាក់ជាមិនខាន ព្រោះដោយសារមានតម្លៃថេរ តាមអ្វីដែលបានចុះកិច្ចសន្យាជាមួយគ្នា ។លើសពីនេះមិនបាច់កាប់ចិញ្ច្រាំហាលថ្ងៃនោះទេ ៕BRT

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close