រថយន្តក្រឡុកស៊ីម៉ងត៍ បុកគោយន្តសណ្ដោងរុឺម៉កពីក្រោយបណ្តាលឲ្យ បុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ

61
CMA_LongBanner

ភ្នំពេញ៖ បុរសម្នាក់មានឈ្មោះ ជោក សារ៉ាន់ មានអាយុ៤៨ឆ្នាំ មានកំណើតនៅភូមិដីក្រហម ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺបានបើកគោយន្តសណ្ដោងរុឺម៉ក ត្រូវបានរថយន្តក្រឡុកសុីម៉ងត៍បើកបុកពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវេលាម៉ោង៤នឹង២០នាទីរសៀល តាមបណ្ដោយផ្លូវ១៥១ ដែលស្ថិតនៅក្នុងភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រពភព័ត៍មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញគោយន្តសណ្ដោងរុឺម៉ក ធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើត ពីភ្នំបាសិទ្ធឆ្ពោះទៅផ្សារព្រែកព្នៅស្រាប់តែមានរថយន្តក្រឡុកសុីម៉ងត៍ ពាក់ស្លាកលេខភ្នំពេញ5A-2421 ធ្វើដំណើរស្របទិសបានបុកពីក្រោយយ៉ាងពេញទំហឹង។

ភ្លាមៗនោះសមត្ថកិច្ចបានឃាត់ខ្លួនតៃកុុងរថយន្តនឹងរថយន្ត បានធ្វើការវាស់វែងរួចមកបានស្ទួចគោយន្តសណ្ដោងរុឺម៉ក និងរថយន្តយកទៅថែរក្សាទុក្ខនៅការិយ៉ាល័យជើងគោក ដើម្បីដោះស្រាយទៅតាមនិតិវិធី ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់បានប្រគល់សពឲ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យនៅស្រុកកំណើតទៅតាមប្រពៃណី។ដោយ៖ចំរើន

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close