ជីផាត គឺជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញបំផុត នៅក្នុងប្រទេសកម្ពុជា

96
CMA_LongBanner

កោះកុង៖ ជីផាត គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដែលត្រូវបានវាយតម្លៃជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញបំផុតនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីអារ៉ែង។

សូមបញ្ជាក់ថា តំបន់អូកូទេសចរណ៍ «ជីផាត» មានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន មានដូចផ្នូរបុរាណមានអាយុកាលប្រមាណ៥០០ឆ្នាំ, ពាងបុរាណ, មើលថ្ងៃលិចពីកំពូលភ្នំ, លេងទឹកជ្រោះដ៏ស្រស់ស្អាត, ចាក់បង្កងពេលរាត្រី, មើលអំពិលបំពែក, ជិះទូកកម្សាន្តតាមដៃសមុទ្រ​ជាដើម ជាពិសេសនោះយើងអាចបោះតង់ទៀងផង។

ជាមួយគ្នានេះផងដែរ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាននឹងកំពុងយកចិត្តដាក់លើអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ «ជីផាត» ដើម្បីឲ្យមានការទាក់ទាញកាន់ខ្លាំងឡើង៕ ដោយ៖ ណារម្យ

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close