បុរសម្នាក់ បានលេបថ្មាំកណ្តុរសម្លាប់ខ្លួន តែមិនបានសម្រេច សំណាងសង្គ្រោះទាន់ពេល

38
CMA_LongBanner

កោះកុង៖ បុរសម្នាក់បានសម្រេចចិត្ត លេបថ្នាំពុលសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹកសួនច្បារកោះកុង តែមិនបានសម្រេចដោយសារសមត្ថកិច្ចជួយសង្គ្រោះទាន់ ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ។

លោក ហេង លាង អធិការក្រុងខេមរភូមិន្ទ បានអោយដឹងថា មកទល់និងម៉ោងនេះខាងសមត្ថកិច្ចនៅពុំទាន់បានដឹងពីមូលហេតុនៃការលេបថ្នាំសម្លាប់ខ្លួនរបស់បុរសខាងលើនៅឡើយទេ ដោយសារជនរងគ្រោះពុំមែនជាមនុស្សដែលរស់នៅក្នុងមូលដ្ឋាននៃខេត្តកោះកុង ដោយលោកគ្រាន់តែដឹងថាជនរងគ្រោះរស់នៅខេត្តកំពតឯណ្ណោះ។

លោក ហេង លាង បានបន្តថា ជនរងគ្រោះពុំមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ តែមកទល់និងពេលនេះជនរងគ្រោះនៅពុំទាន់អាចនិយាយបាននៅឡើយទេ ៕​ដោយ៖ ណារម្យ

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close