យុវជនគួរគិតដោយខ្លួនឯង​ រៀនរស់ដោយខ្លួនឯង​ ដេីម្បីភាពជោគជ័យ​ មានភាពម្ចាស់ការ

55
CMA_LongBanner

កំពង់ចាម៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ប្រធានសហព័ន្ធ​ សហភាពយុវជនកម្ពុជា​ បានថ្លែងទៅយុវជន​ថា ត្រូវប្រឹងប្រែងគិតគូរដោយខ្លួនឯង​ រៀនរស់ដោយខ្លួនឯង​ ដេីម្បីភាពជោគជ័យ​ មានភាពម្ចាស់ការ និងសិទ្ធសម្រេចលើខ្លួនឯងទេ យើងនឹងក្លាយទៅជាមនុស្សដែលចាំទទួលការបញ្ជាពីគេរហូត។

ថ្ងៃ​ទី១៩​ ខែកុម្ភ:​ ឆ្នាំ​២០១៩ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ប្រធានសហព័ន្ធ​សហភាពយុវជនកម្ពុជា​ និងឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានចូលរួមក្នុងកម្មវិធី សំណេះសំណាលជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម និង​កម្មវិធី​វេទិការយុវជន​ រួមគ្នាពិភាក្សាលេីប្រធានបទ​ តេីយុវជនត្រូវធ្វេីអ្វីខ្លះដេីម្បីរួមចំណែកប្រែក្លាយកម្ពុជាឲ្យក្លាយជាប្រទេសមានសេដ្ឋកិច្ចចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣?​ ឆ្លៀតក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ប្រធានសហព័ន្ធ​សហភាពយុវជនកម្ពុជា​ បានថ្លែងក្នុងពិធីសំណេះសំណាលថា​ យើងត្រូវប្រឹងប្រែងដោយខ្លួនឯង ដេីម្បីបន្តឆ្ពោះទៅមុខបន្ថែមទៀត។ បើមិនប្រឹងរស់ខ្លួនឯង មានភាពម្ចាស់ការ និងសិទ្ធសម្រេចលើខ្លួនឯងទេ យើងនឹងក្លាយទៅជាមនុស្សដែលចាំទទួលការបញ្ជាពីគេរហូត។ គ្មាននរណាស្រឡាញ់យើង ជាងយើងខ្លួនឯងនោះទេ។យុវជនជាសសរទ្រូងនៃប្រទេសជាតិ​ និងទំពាំងស្នងឬស្សី។

អ្វីដែលបានជួបប្រទះ​ និងអ្វីដែលបានមេីលឃេីញសុទ្ធតែជាមេរៀនពិសោធន៍​ សម្រាប់ឲ្យយុវជន​ យកមកថ្លឹងថ្លែងសម្រាប់ជាមូលដ្ឋាន​ ក្នុងការតស៊ូ​ អនុវត្តន៍កិច្ចការបម្រេីជាតិមាតុភូមិដេីម្បីប្រែក្លាយនូវការរីកចម្រេីន​ និងអភិវឌ្ឍន៍​ឆ្ពោះទៅមុនជានិច្ច​ ។ ពោលគឺយុវជនមានកិច្ចការចូលរួមការសង្គម​ រួមគ្នាដោះស្រាយ​ ប្រែប្រួល​អាកាសធាតុ​ ការជួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត​ ទុកលំបាករបស់ពលរដ្ឋតាមមូលដ្ឋាន​ និង កាត់បន្ថយភាពក្រីក្រផងដែរ៕ss5

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close