ពិតជាអស្ចារ្យ! កាលពីយប់មិញ ពេជ្រ សោភា យកល្ខោនខោល មកសម្តែងនៅលើឆាក ធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង

59
CMA_LongBanner

ភ្នំពេញ៖ មហាជនជាច្រើនប្រាកដជាបានស្គាល់ តារាចម្រៀងញញឹមស្រស់ និងជាតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសគឺ អ្នកនាងពេជ្រ សោភា ហើយដោយកាលពីយប់មិញនេះ អ្នកនាងបានធ្វើឲ្យមហាជនជាច្រើនមានការកោតសរសើរយ៉ាងខ្លាំង ចំពោះការសម្តែងយ៉ាងអស្ចារ្យដោយបានបង្ហាញពីសិល្បៈវប្បធម៌របស់ខ្មែរ។

នៅក្នុងនោះដែរ តារាចម្រៀងរូបស្រស់នេះ បានឡើងច្រៀងជាមួយនឹងបទបែបសម័យ និងបុរាណ បន្ទាប់មកក៏មានការលេចចេញនូវការសម្តែងល្ខោនខោលជូនអ្នកទស្សនា ដែលធ្វើឲ្យមហាជនជាច្រើន ជាពិសេសយុវវ័យនៅក្នុងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

អ្វីដែលពិសេសនោះគឺ នាងក៏បានធ្វើការពោលពាក្យខណៈពេលដែលកំពុងសម្តែងយ៉ាងដូច្នោះថា៖ «កូនខ្មែរត្រូវតែថែរក្សាឲ្យខ្ចប់ខ្ចួនជាមួយនឹងវប្បធម៌ខ្មែរ ថែរក្សាកេរ្តិ៍មរតកខ្មែរ កុំឲ្យចោលឲ្យសោះ»។

បន្ទាប់ពីបានឃើញការសម្តែងយ៉ាងអស្ចារ្យដោយបាន បង្ហាញពីវប្បធម៌ខ្មែរបែបនេះ មហាជនជាច្រើនពិតជារំភើប និងសប្បាយចិត្តយ៉ាងខ្លាំង ដែលល្ខោនខោលត្រូវបានផ្សព្វផ្សាយ បានកាន់តែច្រើនឡើង ជាពិសេសនៅពេលដែលមានការប្រគំតន្រ្តីបែបសម័យយ៉ាងដូច្នោះតែម្តង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

អស្ចារ្យណាស់បងស្រី ពេជ្រ សោភា យកល្ខោនខោលមកបង្ហាញនៅក្នុងកម្មវិធីសម្ភោធ Smart Pleng 👏👏😍បើស្រលាញ់ល្ខោនខោលខ្មែរ Share ម្នាក់មួុយមក

Posted by Sok Sambo SP on Tuesday, February 19, 2019

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close