ខេម បកស្រាយចម្រៀងរួមជាមួយបងស្រីពិការ បានយ៉ាងពិរោះ ធ្វើឲ្យមហាជនជាច្រើនកោតសរសើរ

54
CMA_LongBanner

ភ្នំពេញ៖ លោក ខេម តារាចម្រៀងដ៏មានប្រជាប្រិយភាព និងមានសម្លេងក្រអួនក្រអៅអមជាមួយនឹងសម្លេងស្អកតិចៗ តែអាចច្រៀងបានយ៉ាងពីរោះមិនថាបទបែបញាក់ មនោសញ្ចេតនា ឬក៏បទបែបប្រពៃណីនោះទេ។ លោក ខេម បានសាងឈ្មោះបោះសម្លេងនៅក្នុងពិភពសិល្បៈអស់រយៈពេលជិត១០ឆ្នាំមកហើយ ដោយលោកបានសាងភាពអស្ចារ្យ និងភ្ញាក់ផ្អើលជាច្រើនលើកច្រើនសារតាមរយៈសម្លេង និងបទចម្រៀងថ្មីៗរបស់លោក។

កាលពីពេលថ្មីៗនេះ លោកខេម បានធ្វើការបកស្រាយចម្រៀងមួយបទ «ឲ្យអត់ស្រឡះទៅ» ជាមួយនឹងអ្នកស្រី សំអាត នៅក្នុងកម្មវិធីសំនៀងតន្រី្តជនពិការ ដែលបានធ្វើឡើងសម្រាប់ជនពិការទាំងអស់បានឡើងធ្វើការបកស្រាយចម្រៀង តាមសមត្ថភាពរបស់ខ្លួន។

បន្ទាប់ពីបានបកស្រាយចម្រៀងរួមគ្នារបស់អ្នកទាំង២រួចមក បានធ្វើឱ្យមហាជនជាច្រើនធ្វើការកោតសរសើរ និងចាប់អារម្មណ៍ជាខ្លាំងចំពោះរូបលោក នៅក្នុងការច្រៀងបទចម្រៀងមួយនេះ  បើទោះបីជាដៃគូរបស់តារាប្រុសរូបនេះ គាត់ជាជនពិការភ្នែកយ៉ាងណាក្តី។

ទន្ទឹមនឹងសមត្ថភាពដ៏ល្អ ក៏ដូចជាការបកស្រាយពីប្រវត្តិខ្លះៗរបស់តារាកិត្តិយស បានធ្វើឲ្យអ្នកនាងចនច័ន្ទ លក្ខិណា បានសម្រក់ទឹកភ្នែកនៅចំពោះមុខ ព្រោះតែក្តីអាណិតចំពោះពួកគាត់ផងដែរ៕

ដើម្បីដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

ការ like និង share របស់បងប្អូនគឺចូលរួមលើកស្ទួយជនពិការកម្ពុជា ថែមទាំងមានឱកាសឈ្នះរង្វាន់ថ្មសាកVidvie 5គ្រឿង និងកាតទូរស័ព្ទ 5ដុល្លារ ចំនួន5រង្វាន់។បងប្អូនគ្រាន់តែទស្សន៍ទាយចំណងជើងបទចំរៀងហើយcommentលេខកូដចំណងជើងត្រឹមត្រូវ ដោយគ្រាន់តែវាយលេខ 1 ឬលេខ 2 ឬលេខ 3 ឬលេខ 4 ប៉ុណ្ណោះ៕

Posted by ទូរទស្សន៍សិល្បៈ on Monday, February 18, 2019

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close