សកម្មភាពដំណើរការអនុវត្តគម្រោងសាកល្បងអំពីបច្ចេកវិទ្យាថ្មីសាងសង់កម្រាល និងចិញ្ចើមផ្លូវក្នុងក្រុងសៀមរាប ដោយប្រើបេតុងជ្រាបទឹក

29
Le_Spa_LongBannerlow

សៀមរាប៖ ជប៉ុនបានចាប់ផ្តើមអនុវត្តគម្រោងសាកល្បង អំពីបច្ចេកវិទ្យាថ្មីសាងសង់កម្រាល និង ចិញ្ចើមផ្លូវក្នុងក្រុងសៀមរាប ដោយប្រើ បេតុងជ្រាបទឹក នៅផ្លូវប្រសព្វតំបន់ Pub Street ហើយគម្រោងនេះនឹងបញ្ចប់ទាំងស្រុងក្នុងខែមិថុនា ឆ្នាំ២០១៩ ។ បន្ទាប់ពីបានជួប ពិភាក្សាការងារជាមួយ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងមក ហើយត្រូវបានបើក ការដ្ឋានកាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្រុមហ៊ុនOmura Ceratec Co.,Ltd របស់ជប៉ុន បានចាប់ផ្តើមអនុវត្តគម្រោងសាកល្បង អំពីបច្ចេក វិទ្យាថ្មី សាងសង់កម្រាល និង ចិញ្ចើមផ្លូវដោយបេតុងជ្រាបទឹក តាមបណ្តោយផ្លូវ ២ធ្នូ ប្រវែង ៩៣ម៉ែត្រ ពីចំណុចផ្លូវប្រសព្វ Pub Street ដល់មុខក្លោងទ្វារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

លោក Hiroya Kon អ្នកគ្រប់គ្រងទីផ្សារនៃក្រុមហ៊ុន Omura Ceratec Co.,Ltd បានបញ្ជាក់ថា គម្រោងសាកល្បងនេះមាន គោលបំណងរួមចំណែកការពារទឹកជំនន់ ដក់លើផ្លូវ និង ចិញ្ចើមផ្លូវក្នុងទីក្រុង ដោយប្រើកម្រាលដុំបេតុងជំរាបទឹក (Permeable Interlocking Block Pavement)ជាបច្ចេកវិទ្យា និងស្តង់ដារជប៉ុន ។

តាមការបញ្ជាក់របស់លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តសៀមរាប បានឲ្យដឹងថា នេះគឺជា គម្រោងមួយថ្មី ដែលយើងនឹងសិក្សាជាបន្តបន្ទាប់ទៀ តក្នុងការបែងចែកទ្រូងផ្លូវ ផ្លូវថ្មើរជើង និង ចំណតយានយន្ត ដើម្បីឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ ជួយកាត់បន្ថយនូវការកកស្ទះក្នុងទីប្រជុំជនទៀតផង។ លោកបន្តថាយើងបានលើកគម្រោងនេះកាល ពីចុងឆ្នាំ២០១៦ ហើយនៅខែមករាឆ្នាំ២០១៧ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនJICA បានមកទំនាក់ទំនង និង សិក្សាពីទីតាំង ក្រោមការសហការសម្របសម្រួលពីអាជ្ញាធរក្រុងសៀមរាប និង បានការគាំទ្រជម្រុញបន្ថែមពីក្រសួងសាធារណៈការនិងដឹកដឹកជញ្ជូន ដោយផ្តោតសំខាន់ទៅលើតំបន់ក្នុងក្រុងដែលមានទេសចរធ្វើដំណើរថ្មើរជើងច្រើន ។ គម្រោងសាកល្បងនេះចាប់ផ្តើមអនុវត្តពីខែកុម្ភៈ ឆ្នាំ២០១៩នេះ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងក្នុងខែមិថុនា ឆ្នាំ២០១៩នេះ ។

មកដល់ថ្ងៃទី ២០ កុម្ភៈនេះគម្រោងសាកល្បង អំពីបច្ចេកវិទ្យាថ្មីសាងសង់កម្រាល និង ចិញ្ចើមផ្លូវក្នុងក្រុងសៀមរាប ដោយ ប្រើបេតុងជ្រាបទឹក ត្រូវបានដំណើរធ្វើការដាក់ប្រព័ន្ធលូ បានមកដល់មុខមន្ទីរពេទ្យបង្អែកខេត្ត នៅតែធ្វើការរៀបចំរៀបក្រាលបេតុងជ្រាបទឹកនៅលើដីចញ្ចើមផ្លូវ ដោយក្រុមអ្នកបច្ចេកទេសបានយកចិត្តទុកដាក់ខ្ពស់ ដោយមិនឲ្យប៉ះពាល់ដល់បរិស្ថានទៀតផងដែរ ៕ប៊ុនរិទ្ធី

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close