ពិតជាស្រស់ស្អាត! កញ្ញា បេនីយុំាង បង្ហាញមុខមាត់សារជាថ្មី បន្ទាប់ពីវះកាត់បានជោគជ័យនៅឯ​ប្រទេស…

132
CMA_LongBanner

កូរ៉េ៖ ទស្សនិកជនជាច្រើនបានដឹងរួចហើយថា កញ្ញា បេនីយុំាង គឺជានារីដែលមានរូបសម្រស់ស្រស់ស្អាត ហើយអ្វីដែលពិសេសនោះគឺមានរូបរាងខ្ជូតស្អាត ទាំងកំពស់ និងមុខមាត់ គឺស្រស់ស្អាតខ្លាំងណាស់ ដែលធ្វើឱ្យមហាជនជាច្រើនលួចសរសើរមិនដាច់ពីមាត់នោះទេ ។

ជាមួយគ្នានេះដែរ កញ្ញា បានបង្ហោះអំពីការកែសម្ភស្សត្រង់ច្រមុះ ដោយការវះកាត់។ បេ​នី យ៉ាំ​ង ចេញទៅ​ប្រទេសកូរ៉េ លើក​នេះ​ក្នុង​គោលបំណងដើម្បី​វះកាត់​ច្រមុះ ប៉ុន្តែ​ការវះកាត់​របស់​នាង​លើក​នេះ​មិន​ដូច​លើ​កមុន​នោះទេ គឺ​នាង​ត្រូវ​គ្រូពេទ្យ​វះ​យក​សាច់​ត្រង់​សៀតផ្កា យកមក​បំពេញ​នៅត្រង់​ច្រមុះ​វិញ​ម្តង ដែល​ខុសប្លែក​ពី​លើក​មុន​គឺ​ គេ​បាន​វះ​យក​សាច់​ត្រចៀក​មក​ធ្វើ ។ ដូចនេះហើយទើបធ្វើឱ្យគេកោសក់កញ្ញាត្រង់សៀតផ្កាផងដែរ ហើយខណះនេះ កញ្ញា មិនទាន់អាចប្រើសាប៊ូសំរាប់កក់សក់បានទេយ៉ាងណាយើងនៅតែមិនទាន់ដឹងថាមន្ទីពេទ្រដែលកញ្ញាទៅនោះមានឈ្មោះអ្វីទេ គ្រាន់តែអាចដឹងថានៅកូរ៉េ ។

យ៉ាងណាមិញក្រោយពេលវះកាត់ប្រហែលជា៣អាទិត្យកន្លងផុតទៅ បេនីយុំាង បានបង្ហាញនៅរូបថតមួយសន្លឹក ឃើញថាស្អាត ពិតជាឆាប់ជាសះស្បើយមិនខឹកស្មានដល់មែន ជាពិសេសទៀតនោះសំឡីដែលគេញុកក្នុងច្រមុំនោះត្រូវបានយកចេញ ដោយបន្សល់តែបង់រុំតិចតួចប៉ុនោះ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ ៖

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close