សម្តេចក្រឡាហោ ស ខេង មានប្រសាសន៍ថា បញ្ហាគ្រឿងញៀនធ្វើឱ្យខូចអនាគតប្រទេសជាតិ ​

45
CMA_LongBanner

ស្ទឹងត្រែង៖ ស​ម្តេ​ច​ក្រ​ឡាហោម​ ស ខេង ឧបនាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ ​ ដាស់តឿនឱ្យ​អាជ្ញាធរខេត្តស្ទឹងត្រែង និង​សមត្ថកិច្ចពាក់ព័ន្ធ បង្កើនឱ្យបានទ្វេរដងក្នុងការអប់រំផ្សព្វផ្សាយស្តីពី គ្រោះថ្នាក់នៃគ្រឿងញៀន ជាពិសេស​ប្រជាពលរដ្ឋអប់រំកូនចៅកុំឱ្យខូចអនាគតដោយសាគ្រឿងញៀន។​

មានប្រសាសន៍របស់សម្ដេចបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ នឹងលើកទិសដៅសម្រាប់អនុវត្តឆ្នាំ២០១៩ នៅសាលាខេត្តស្ទឹងត្រែង ​ថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០១៩​ ស​ម្តេ​ច​ក្រ​ឡាហោម​ សខេង ឧបនាយ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា រាល់កិច្ចការងាររដ្ឋបាលខេត្តអនុវត្តទៅបានល្អប្រសើរហើយ​តែចំណុចសំខាន់មួយទៀតទាំងអស់គ្នាត្រូវតែបង្កើនឱ្យកាន់តែមានប្រសិទ្ធភាព ចំពោះការងារផ្សព្វផ្សាយ​នឹ​ងអនុវត្តច្បាប់ស្តីពីគ្រឿងញៀន។

សម្តេចក្រឡាហោម នៃក្រសួងមហាផ្ទៃ ស្នើឱ្យ​ពង្រីកកិច្ចការងារផ្សព្វផ្សាយទៅក្នុង​ស្ថា​ប័ន​ និង​នៅតាមមូលដ្ឋានប្រជាពលរដ្ឋ ​ដើម្បីបញ្ឈប់កុំឱ្យមានការប្រើប្រាស់តទៅទៀតដែលនាំឱ្យ​ខូចអនាគត​កុមារ (សឡេង) ​អញ្ចឹងរឿងនេះជាបញ្ហាមួយមានសារៈសំខាន់ណាស់ ទីមួយយើងគ្រប់​គ្រងស​ភាពការនៅក្នុ​ងខេត្តយើងនេះ ក្នុងខេត្តស្ទឹងត្រែងយើងនេះ ជាពិសេសនៅតាមសាលសរៀន ដែលមានក្មេងអាយុចាប់ពី១២ឆ្នាំឡើង  កងរាជអាវុធហត្ថជាអ្នកបង្ក្រាបក៏ដោយ ក៏នៅ​ក្នុង​អង្គភាពខ្លួន​កុំភ្លេច​ជួនកាលអ្នកបង្ក្រាប និងតែម្ដងរកស៊ីគ្រឿងញៀនថាអញ្ចឹងក៍មានដែរ។

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង​ មានប្រសាសន៍ទទួល​ស្គាល់​ថា​ រដ្ឋបានខេត្ត បាន​សហការគ្នាបានល្អប្រសើរ ក្នុងការអនុវត្តច្បាប់ស្តីពីគ្រឿងញៀនជាក់ស្តឺងនៅឆ្នាំ២០១៨ កន្លងមកសម្ថកិច្ចបង្ក្រាបបាន៥៦លើក ដែលបានបង្ហាញពីករណីថយចុះជាងឆ្នាំ២០១៧។

ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍អះអាងថា បន្តទៅឆ្នាំ២០១៩នេះ អាជ្ញាធរនឹងសមត្ថកិច្ចទាំងអស់ប្តេជ្ញា ប្រតិបត្តិតាមការណែនាំរបស់​សម្តេច​ក្រឡា​ហោមនៃក្រសួងមហាផ្ទៃនិងខិតខំដឹកនាំបំពេញ​ការងារ​អោយ​បានប្រសើរឡើងដើម្បី​អភិ​វឌ្ឍន៍​ខេត្តឲ្យរីក​ចំរើន​ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

EK H ស្ទឹងត្រែង ២០ /០២/​២០១៩​

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close