រថយន្តធុនធំពីរគ្រឿងបុកគ្នា រួចបន្តទៅបុកម៉ូតូមួយគ្រឿងទៀតបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

55
CMA_LongBanner

ភ្នំពេញ៖ រថយន្តហុីយ៉ាន់ដាយមួយគ្រឿងដឹងដែកបានបុកគូទរថយន្តមួយគ្រឿងរុញទៅបុកនឹងម៉ូតូមួយគ្រឿងទៀតបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៩នៅវេលាម៉ោង៤នឹង៤០នាទីរសៀលតាមបណ្ដោយផ្លូវ២១៧ដែលស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ

ប្រពភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនកើតហេតុគេបានឃើញរថយន្តមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ ២AK-៦៣០៤នឹងម៉ូតូមួយគ្រឿងពាក់ស្លាកលេខស្វាយរៀង ១K-៣៥៥២បានធ្វើដំណើរពីទិសខាងត្បូងទៅទិសខាងជើងស្រាប់តែពេលនោះក៏មានរថយន្តហុីយ៉ាន់ដាយដឹកដែកមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ ៣C-៨៨០២បានបុករថយន្តនឹងម៉ូតូខាងលើពីក្រោយយ៉ាងពេញទំហឹង

ក្នុងហេតុការណ៍ខាងលើនេះមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេគ្រាន់តែរងការខូចខាតរថយន្តនឹងម៉ូតូតែប៉ុណ្ណោះ ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានគូសនឹងវាស់វែងរួចបានឲ្យរថយន្តទាំងសង់ខាងនឹងម៉ូតូមកអែបខាងដើម្បីដោះស្រាយគ្នា ក្រោយមករថយន្តហុីយ៉ាន់ដឹកដែកបានផ្ដល់សំណងឲ្យទៅម្ជាស់ម៉ូតូដែលរងការខូចខាតខាងលើចំនួន២០ដុល្លានឹងរថយន្តដែលរងការខូខាតខាងលើចំនួន៤២០ដុល្លារ ដើម្បីបញ្ជាប់រឿងនៅនឹងកន្លែង។ដោយ៖ចំរើន

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close